បាល់ទាត់អន្តរជាតិ
Chelsea កំពុងចាប់អារម្មណ៍លើខ្សែការពារសញ្ជាតិអេក្វាឌ័រ Piero Hincapie
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅចង់បានខ្សែការពាររបស់ក្លឹប Bayer Leverkusen គឺកីឡាករ Piero Hincapie ដែលការផ្ទេរអាចនឹងដំណើរការនៅខែមករា ឆ្នាំ 2023 ខាងមុខនេះ។

កាលពីពេលកន្លងទៅយើងបានឃើញថា ក្លឹបតោខៀវ Chelsea បានធ្វើការវិនិយោគដោយចំណាយទឹកប្រាក់ជាច្រើនទៅលើការពង្រឹងនៅតំបន់ការពាររបស់ខ្លួនក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីពេលរដូវក្តៅកន្លងទៅ ដោយបានចុះហត្ថលេខាលើកីឡាករមួយចំនួនដូចជា Marc Cucurella, Wesley Fofana និង Kalidou Koulibaly។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមកាសែត The Mirror បានឲ្យដឹងថា ក្លឹប Chelsea នៅតែចង់នាំយកខ្សែការពារចំណូលថ្មីបន្ថែមទៀត ហើយពួកគេកំពុងតែពិចារណាលើការផ្ទេរ Piero Hincapie។ កីឡាករវ័យ 20 ឆ្នាំរូបនេះ កំពុងបង្ហាញខ្លួនយ៉ាងលេចធ្លោរនៅព្រឹត្តិការណ៍ World Cup 2022 ក្នុងប្រទេសកាតា ជាមួយក្រុមជម្រើសជាតិអេក្វាឌ័រ។

ប្រភព: Sportsmole
