បាល់ទាត់អន្តរជាតិ
កាណាដា ហាលអាវត្រឹមវគ្គចែកពូល ក្រោយចាញ់ក្រូអាត 4-1

ក្រុមជម្រើសជាតិក្រូអាតបានទទួលជ័យជម្នះ 4-1 ទៅលើក្រុមជម្រើសជាតិកាណាដាដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Khalifa International Stadium។ លទ្ធផលនេះដែរ បានធ្វើឲ្យកាណាដា ត្រូវហាលអាលត្រឹមវគ្គនេះ ដោយមិនអាចបន្តដំណើរទៅកាន់វគ្គបន្ទាប់ក្នុងពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នេះបានឡើយ។
នៅក្នុងការប្រកួតនោះដែរ ដំបូងឡើយកាណាដាបានរកគ្រាប់នាំមុខទៅលើក្រូអាត 1 គ្រាប់ ដែលស៊ុតបញ្ចូលទីដោយ Alphonso Davies នៅនាទីទី 2។ យ៉ាងណាគ្រាប់បាល់មួយគ្រាប់នេះមិនអាចរក្សារហូតឲ្យកាណាដាទទួលជ័យជម្នះឡើយ ដោយក្រូអាតបានវាយបកវិញរហូតដល់ 4 គ្រាប់ដែលជាការស៊ុតបញ្ចូលទីដោយ Andrej Kramaric នៅនាទីទី 36 និងនាទីទី 70, Marko Livaja នៅនាទីទី 44, Lovro Majer នាទីទី 90+4។
នៅប្រកួតបន្ទាប់ក្រុមជម្រើសជាតិកាណាដា នឹងត្រូវជួបជាមួយម៉ារ៉ុក ដែលវាជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ប៉ុន្តែវាជាការប្រកួតដ៏សំខាន់សម្រាប់ម៉ារ៉ុក ដោយពួកគេត្រូវការឈ្នះ រឺស្មើជាចាំបាច់ ដើម្បីឲ្យប្រាកដថាក្រុមរបស់ពួកគេអាចមានកៅអីឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។
ប្រភព: Sportsmole