Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ត្រៀម​ផ្ដល់​កុងត្រា​រយៈពេល​វែង​ដល់ Alejandro Balde

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា គ្រោង​នឹង​ផ្តល់​ជូន​នូវ​កុងត្រា​រយៈពេល​វែង​ដល់​ខ្សែការពារ​ស្លាប Alejandro Balde។ ខ្សែការពារ​វ័យ 19 ឆ្នាំ​រូប​នេះ​​បាន​បង្ហាញ​ខ្លួន​​សរុប​ចំនួន 16 ប្រកួត ទាំង​នៅ​ក្របខណ្ឌ La Liga និង UEFA Champions League ដោយ​រួម​ចំណែក Assists បាន 3 ដង​ផង​ដែរ។

យ៉ាង​ណា​មិញ​កាល​ពី​រដូវក្តៅ​កន្លង​ទៅ ខ្សែការពារ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Barcelona រូប​នេះ ត្រូវ​បាន​ក្លឹប Wolverhampton Wanderers ចាប់​អារម្មណ៍ ដើម្បី​ធ្វើ​ជាផ្នែក​មួយ​នៃ​សំណើរ​ដោះដូរ​សម្រាប់​ខ្សែបម្រើ Ruben Neves។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ ចាប់​តាំង​ពី​ពេល​នោះ​មក Alejandro Balde ហាក់​ដូច​ជា​មាន​ការ​រីកចម្រើន​ខ្លាំង ក្រោម​ការ​ណែនាំ​បង្ហាត់​បង្រៀន​របស់​លោក Xavi Hernandez។ លើស​ពី​នេះ​ទៅ​ទៀត Balde ថែម​ទាំង​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ដែល​បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​នៅ​ព្រឹត្តិការណ៍ FIFA World Cup ថែម​ទៀត​ផង។

យោងតាម​របាយការណ៍​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប Barcelona បាន​ត្រៀមខ្លួន​រួច​ជាស្រេច ដើម្បី​ផ្ដល់​ជូន​កុងត្រា​ថ្មី​រយៈពេល​វែង​ដល់​ខ្សែការពារ​​រូប​នេះ ដែល​អាច​នឹង​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ 2027។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២