បាល់ទាត់អន្តរជាតិ
ព័រទុយហ្គាល់យកឈ្នះអ៊ុយរូហ្គាយ 2-0 និងឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយដោយសុវត្ថិភាព

កាលពីរំលងអាធ្រាតយប់មិញនេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលដឹកនាំដោយប្រធានក្រុម Cristiano Ronaldo បានយកឈ្នះទៅលើអ៊ុយរូហ្គាយក្នុងលទ្ធផល 2 ទល់នឹង 0 ដែលស៊ុតបញ្ចូលទីដោយ Bruno Fernandes ទាំង 2 គ្រាប់។ ជ័យជម្នះនេះដែរ បានធ្វើឲ្យព័រទុយហ្គាល់កក់កៅអីទៅកាន់វគ្គ 16 ក្រុមចុងក្រោយ ដោយសុវត្ថិភាពផងដែរ។
យ៉ាងណាមិញ ក្រុមជម្រើសជាតិព័រទុយហ្គាល់នៅសល់ 1 ប្រកួតចុងក្រោយទៀតដែលត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ប៉ុន្តែវាមិនមែនជាការប្រកួតដែលសំខាន់សម្រាប់ពួកគេឡើយ ទោះបីចាញ់ រឺឈ្នះក៏ដោយ។
ទន្ទឹមនឹងនេះដែរ ទោះបីជាបរាជ័យជាមួយព័រទុយហ្គាល់ពិតមែន តែក្រុមជម្រើសជាតិអ៊ុយរូហ្គាយមិនទាន់អស់ឱកាសឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយដែរ ព្រោះពួកគេនៅសល់ប្រកួតចុងក្រោយ 1 ទៀត ដែលជាប្រកួតសំខាន់ត្រូវតែឈ្នះដាច់ខាត ទៅលើក្រុមជម្រើសជាតិហ្គាណា ប្រសិនបើភ្លាត់ចាញ់ រឺស្មើ នោះអ៊ុយរូហ្គាយនឹងហាលអាវត្រឡប់ទៅផ្ទះវិញ។
អត្ថបទដោយ: ជូលី
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023