បាល់ទាត់អន្តរជាតិ
ក្រុមធំៗទាំង 5 ដែលប្រឈមនឹងការធ្លាក់ចេញត្រឹមវគ្គចែកពូល World Cup 2022

នៅពេលនេះ ការប្រកួតវគ្គចែកពូលនៃពានរង្វាន់ FIFA World Cup ឆ្នាំ 2022 ជិតនឹងខិតដល់ទីបញ្ចប់ហើយ ដោយក្រុមមួយចំនួនក៏បានកក់កន្លែងរួចហើយក្នុងការប្រកួតជុំបន្ទាប់ដែលជាវគ្គ 16 ក្រុមចុងក្រោយ ដែលក្រុមទាំងនោះមានដូចជា ប្រេស៊ីល ព័រទុយហ្គាល់ និងបារាំងជាដើម។
ទន្ទឹមនឹងនេះដែរ ក្រុមធំៗមួយចំនួនកំពុងជួបការលំបាកក្នុងការឈានទៅវគ្គបន្ទាប់ និងអាចត្រូវធ្លាក់ចេញត្រឹមវគ្គចែកពូលទៀតផង។ ថ្ងៃនេះយើងនឹងលើកយកប្រទេសចំនួន 5 ដែលកំពុងស្ថិតក្នុងស្ថានភាពប្រថុយប្រថាន ហើយបើគ្មានការប្រុងប្រយ័ត្នទេ នោះពួកគេនឹងហាវអាវត្រឹមប្រកួតចុងក្រោយតែម្ដង។
5. ក្រុមជម្រើសជាតិរបស់សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកអាចរកបានតែ 2 ពិន្ទុប៉ុណ្ណោះក្រោយឆ្លងកាត់ 2 ប្រកួតរបស់ខ្លួនដោយប្រកួតលើកដំបូង ពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ជាមួយនឹងវេលស៍ ហើយបន្ត ០ ស្មើជាមួយនឹងក្រុមអង់គ្លេសទៀត។ សហរដ្ឋអាមេរិកត្រូវការឈ្នះដាច់ខាតនៅថ្ងៃនេះ ពេលប៉ះនឹងអ៊ីរ៉ង់។ ប្រសិនបើស្មើ រឺចាញ់ នឹងធ្វើឲ្យពួកគេហាលអាវត្រឹមនេះ។
4. ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ
ព័រទុយហ្គាល់បានកក់កៅអីទៅវគ្គ 16 ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះ 2-0 លើអ៊ុយរូហ្គាយកាលពីម្សិលមិញនេះ។ បច្ចុប្បន្នអ៊ុយរូហ្គាយ ស្ថិតក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងពូល H ហើយឱកាសរបស់ពួកគេក្នុងការឈានទៅវគ្គបន្តគឺមានតិចតួចបំផុត។ ប្រកួតបន្ទាប់អ៊ុយរូហ្គាយត្រូវតែឈ្នះហ្គាណាដាច់ខាត ទើបអាចឡើងទៅវគ្គបន្ទាប់បាន។
3. ក្រុមជម្រើសជាតិអាហ្សង់ទីន
ស្ថានភាពរបស់អាហ្សង់ទីនមិនមានភាពច្បាស់លាស់ប៉ុន្មានទេ។ ប៉ុន្តែដើម្បីឲ្យប្រាកដថា ពួកគេអាចបន្តបេសកម្មនៅ FIFA World Cup ឆ្នាំ 2022 គឺពួកគេត្រូវតែឈ្នះប្រកួតជាមួយប៉ូឡូយនៅថ្ងៃស្អែកនេះ។ ប្រសិនបើចាញ់ គឺពួកគេនឹងត្រូវអស់ឱកាស ហើយត្រឡប់ទៅផ្ទះវិញ។ ដូចគ្នានេះដែរ ប្រសិនបើពួកគេស្មើជាមួយប៉ូឡូញ ហើយអារ៉ាប៊ីសាអូឌីតឈ្នះម៉ិកស៊ិកូ នោះអាហ្សង់ទីនក៏ធ្លាក់ដូចគ្នា។ តែបើអាហ្សង់ទីនស្មើជាមួយប៉ូឡូញ ហើយការប្រកួតអារ៉ាប៊ីសាអូឌីតទល់នឹងម៉ិកស៊ិកូ បញ្ចប់ក្នុងលទ្ធផលស្មើ រឺម៉ិកស៊ិកូឈ្នះតិចជាង 4 គ្រាប់ នោះអាហ្សង់ទីននឹងឡើងដែរ។
2. ក្រុមជម្រើសជាតិបែលហ្ស៊ិក
បែលហ្ស៊ិកបានផ្តួលកាណាដាក្នុងការប្រកួតបើកឆាក FIFA World Cup ឆ្នាំ 2022 របស់ពួកគេ។ ប៉ុន្តែប្រកួតជាមួយម៉ារ៉ុក ដែលជាប្រកួតលើកទីពីរ បែលហ្ស៊ិកបានចាញ់។ ដូច្នេះនៅប្រកួតបន្ទាប់ប៉ះជាមួយក្រូអាត ពួកគេត្រូវឈ្នះជាដាច់ខាត ដើម្បីឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។ ប៉ុន្តែទោះបីជាពួកគេស្មើជាមួយក្រូអាតក៏ដោយ ពួកគេអាចមានឱកាសឡើង ប្រសិនបើកាណាដាយកឈ្នះម៉ារ៉ុក ហើយគ្រាប់បាល់របស់បែលហ្ស៊ិក ច្រើនជាងម៉ារ៉ុក។
1. ក្រុមជម្រើសជាតិអាឡឺម៉ង់
អាឡឺម៉ង់ស្ទើរតែនឹងធ្លាក់ចេញពីវគ្គចែកពូលនៅ World Cup បន្ទាប់ពីចាញ់ការប្រកួតដំបូងរបស់ពួកគេជាមួយជប៉ុន។ ទោះជាយ៉ាងណាស្ថានភាពបានប្រសើរឡើងវិញ ក្រោយលទ្ធផលស្មើ 1-1 ជាមួយអេស្ប៉ាញ។ ប្រកួតបន្ទាប់អាឡឺម៉ង់ត្រូវតែឈ្នះកូស្តារីកា ដើម្បីមានឱកាសឡើងទៅវគ្គបន្ទាប់។ ទន្ទឹមនឹងនេះដែរ ប្រសិនបើប្រកួតរវាងជប៉ុន និងអេស្ប៉ាញបញ្ចប់ដោយជប៉ុនជាអ្នកឈ្នះ នោះអាឡឺម៉ង់នឹងយ៉ាប់ ដោយមានពិន្ទុស្មើជាមួយអេស្ប៉ាញ។ ដូច្នេះអាឡឺម៉ង់អាចឡើងបាន ប្រសិនបើគ្រាប់បាល់លើសអេស្ប៉ាញ។ យ៉ាងណាវាជារឿងដែលពិបាក ដោយសារបច្ចុប្បន្នអេស្ប៉ាញមានគ្រាប់បាល់ចំណេញរហូតដល់ 8 គ្រាប់ ខណៈដែលអាឡឺម៉ង់មានត្រឹមតែ 2 គ្រាប់ប៉ុណ្ណោះ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi