បាល់ទាត់អន្តរជាតិ
Christian Eriksen ប្រាប់ឈ្មោះកីឡាករដែលជានិមិត្តរូបរបស់ខ្លួនតាំងពីក្មេង
កីឡាករសញ្ជាតិដាណឺម៉ាក Christian Eriksen បានប្រាប់ឈ្មោះអតីតវីរបុរសរបស់ក្រុមជម្រើសជាតិអ៊ីតាលី Francesco Totti និងអតីតកីឡាករដាណឺម៉ាក Michael Laudrup ថាជាតារាបាល់ទាត់នៅក្នុងដួងចិត្តគាត់តាំងពីក្មេងមក។
យ៉ាងណាមិញ Francesco Totti ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏ស្មោះត្រង់ និងល្អបំផុតម្នាក់ដែលមិនធ្លាប់មានរបស់ក្លឹប AS Roma ដោយគាត់បានចំណាយពេល 28 ឆ្នាំនៃជីវិតបាល់ទាត់របស់ខ្លួនជាមួយក្លឹបនៅ Serie A មួយនេះ។
ដោយឡែកសម្រាប់អតីតវីរបុរស Michael Laudrup ក៏ជាកីឡាករដ៏លេចធ្លោរផងដែរ ដោយធ្លាប់បានឈ្នះពានរង្វាន់ចំនួន 15 ជាមួយនឹងក្លឹបធំៗជាច្រើនដូចជា Barcelona, Real Madrid, Juventus និង Ajax ជាដើម។ បច្ចុប្បន្ន Michael Laudrup ប្រកបអាជីពជាគ្រូបង្វឹករបស់ក្លឹប Al-Duhail SC នៅប្រទេសកាតា។
Erickson បានឆ្លើយសំណួរ Q&A របស់អ្នកគាំទ្រ Manchester United អំពីកីឡាករដែលគាត់ចាត់ទុកជា Idol របស់ខ្លួនថា គាត់មានកីឡាករ 2 នាក់ដែលជានិមិត្តរូបតាំងពីក្មេងមក ដោយម្នាក់ជា Francesco Totti ហើយម្នាក់ទៀតគឺ Michael Laudrup។ Erickson បន្ថែមថា គាត់ចូលចិត្ត Michael Laudrup ដោយសារគាត់ជាជនជាតិដាណឺម៉ាកដូចគ្នា ហើយកីឡាកររូបនេះស្ទីលលេងដែលគួរឲ្យចូលចិត្ត”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ4 days ago
Martin Zubimendi ប្រាប់មូលហេតុដែលគាត់បដិសេធមិនចូលរួមជាមួយ Liverpool
-
បាល់ទាត់អន្តរជាតិ5 days ago
Alex Telles រកបានក្លឹបថ្មីភ្លាមៗ ក្រោយចាកចេញពី Al Nassr
-
បាល់ទាត់អន្តរជាតិ5 days ago
Raphinha ចេញមុខការពារមិត្តរួមជាតិរបស់ខ្លួន ដែលតែងតែត្រូវបានអ្នកគាំទ្រជេរស្ទើរគ្រប់ការប្រកួត