បាល់ទាត់អន្តរជាតិ
Real Madrid ចាប់អារម្មណ៍លើការផ្ទេរខ្សែបម្រើអាហ្សង់ទីន Enzo Fernandez

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការផ្ទេរខ្សែបម្រើរបស់ក្លឹប Benfica គឺកីឡាករ Enzo Fernandez ជាជម្រើសទី 2 ប្រសិនបើពួកគេមិនអាចចុះហត្ថលេខាលើកីឡាករ Jude Bellingham របស់ Borussia Dortmund បានទេនោះ។
យ៉ាងណាមិញបន្ទាប់ពីបានចុះហត្ថលេខាលើ Aurelien Tchouameni នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ Real Madrid នៅតែចង់ពង្រឹងខ្សែបម្រើរបស់ពួកគេបន្ថែមទៀត នៅពាក់កណ្ដាលរដូវកាលនេះ ជាមួយនឹងរបាយការណ៍ថ្មីៗនេះដែរក៏បានបង្ហាញថា Jude Bellingham គឺជាគោលដៅដែលពួកគេចង់បានខ្លាំងបំផុត។
ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើឆ្នើម Jude Bellingham មិនត្រឹមតែមានតម្លៃផ្ទេរខ្ពស់កប់ពពកប៉ុណ្ណោះទេ កីឡាករវ័យ 19 ឆ្នាំរូបនេះមានក្លឹបធំៗជាច្រើនចង់បានផងដែរ។ ក្រៅពី Real Madrid នៅមានក្លឹបមួយចំនួនដូចជា Chelsea, Liverpool និង Manchester City ជាដើម សុទ្ធតែបានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ។
យោងតាមប្រភពច្បាស់ការណ៍ពីកាសែត Marca បានឲ្យដឹងថា ក្លឹប Real Madrid បានកំណត់យក Enzo Fernandez ជាជម្រើសនៃការផ្ទេរមួយ ក្នុងករណីដែលពួកគេបរាជ័យជាមួយនឹង Jude Bellingham។ បច្ចុប្បន្ន Real Madrid កំពុងតាមដានពីការវិវត្តនៃទម្រង់លេងរបស់កីឡាកររូបនេះនៅជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ