Connect with us

បាល់ទាត់អន្តរជាតិ

ហេតុអ្វី​បាន​ជា​គ្រាប់​បាល់​ទី 2 របស់​ជប៉ុន មិន​មែន​ជា​គ្រាប់​បាល់​ចេញ​ក្រៅ​ទីលាន?

Published

on

គ្រាប់​បាល់​ទី 2 របស់​ជប៉ុន​ពេល​ប្រកួត​ទល់​នឹង​អេស្ប៉ាញ ដែល​ស៊ុត​បញ្ចូលទី​ដោយ Ao Tanaka ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​មើល​ឃើញ​ថា បាន​ចេញ​ពី​ក្រៅ​ទីលាន មុន​នឹង​ស៊ុត​បញ្ចូលទី ហើយ​គ្រាប់​បាល់​នោះ​ដែរ ត្រូវ​បាន​អាជ្ញា​កណ្ដាល​អនុញ្ញាត បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ VAR មួយ​សន្ទុះ​ធំ​មក។

យ៉ាង​ណា​មិញ​គ្រាប់​បាល់​មួយ​គ្រាប់​ចុង​ក្រោយ​ដែល​មាន​ការ​ជជែក​វែកញែក​គ្នា​ពី​អ្នក​គាំទ្រ​នេះ​ដែរ គឺ​ជា​គ្រាប់​បាល់​កំណត់​វាសនា​របស់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ដើម្បី​ឡើង​ទៅ​កាន់​វគ្គ 16 ក្រុម​ចុងក្រោយ ហើយ​ក៏​ធ្វើ​ឲ្យ​អាឡឺម៉ង់​ធ្លាក់​ត្រឹម​វគ្គ​ចែកពូល​ផង​ដែរ។

ដំបូង​ឡើយ វា​ជា​ការ​លំបាក​ក្នុង​ការ​កំណត់​ថា តើ VAR មាន​ការ​សន្និដ្ឋាន​បែបណា បើ​យើង​មើល​ពី​ចំហៀង​ដោយ​ភ្នែក នោះ​នឹង​ឃើញ​បាល់​ចេញ។ យ៉ាង​ណាការ​សម្រេច​របស់ FIFA បាន​កំណត់​យក​ដោយ​មើល​បាល់​ទាំង​មូល ហើយ​ពិត​ជា​ឃើញ​ថា បាល់​មិន​បាន​ចេញ​ក្រៅ​ខ្សែ​នៃ​ទីលាន​នោះ​ទេ។

ជា​ការ​ពិតណាស់ ទោះ​បី​ជា​មន្ត្រី​អាជ្ញា​កណ្ដាល​បាន​ដឹង​ថា អ្វី​ដែល​ពួក​គាត់​បាន​សម្រេច​ចិត្ត គឺ​ជា​ការ​ត្រឹមត្រូវ​ក្ដី ការ​ជជែក​វែកញែក​មិន​ទាន់​បាន​ចប់​នៅ​ឡើយ​ទេ។ យ៉ាង​ណា​រឿង​បែប​នេះ គឺ​ជា​ការ​កើត​ឡើង​ដ៏​កម្រ​បំផុត​មួយ​នៅ​ក្នុង​ការ​ប្រកួត World Cup។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២