បាល់ទាត់អន្តរជាតិ
អ៊ុយរូហ្គាយហាលអាវត្រឹមវគ្គចែកពូល ទោះបីឈ្នះហ្គាណា 2-0 ក៏ដោយ

ក្រុមជម្រើសជាតិអ៊ុយរូហ្គាយបានធ្លាក់ចេញពីការប្រកួត FIFA World Cup ហើយ កាលពីម្សិលមិញនេះ បើទោះបីជាពួកគេបានទទួលជ័យជម្នះ 2-0 ទៅលើក្រុមហ្គាណាក៏ដោយ។ អ៊ុយរូហ្គាយបានត្រឹមតែឈរនៅចំណាត់ថ្នាក់លេខ 3 ក្នុងពូល H តែប៉ុណ្ណោះ ខណៈដែលកូរ៉េខាងត្បូងជាក្រុមលេខ 2 និងឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។
យ៉ាងណាមិញ 2 គ្រាប់របស់អ៊ុយរូហ្គាយដែលស៊ុតបញ្ចូលទីដោយ Giorgian De Arrascaeta នឹងធ្វើឲ្យពួកគេទទួលបាន 3 ពិន្ទុ គ្រប់គ្រាន់នឹងអាចឆ្លងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ ប៉ុន្តែគួរឲ្យសោកស្ដាយ គ្រាប់បាល់ចុងម៉ោងរបស់ Hwang Hee-chan ដែលឈ្នះទៅលើព័រទុយហ្គាល់ បានធ្វើឲ្យអ៊ុយរូហ្គាយធ្លាក់ចេញត្រឹមវគ្គនេះតែម្ដង។
ជាការពិតណាស់ នៅក្នុងពូល H ជាមួយគ្នានោះ ប្រសិនបើព័រទុយហ្គាល់ទប់ស្មើ រឺឈ្នះកូរ៉េខាងត្បូង នោះអ៊ុយរូហ្គាយនឹងទទួលបានឱកាសឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ ប៉ុន្តែព័រទុយហ្គាល់បានភ្លាត់ចាញ់កូរ៉េខាងត្បូង 2-1 ហើយធ្វើឲ្យក្រុមទាំង 2 មានពិន្ទុស្មើគ្នា ប៉ុន្តែអ៊ុយរូហ្គាយចាញ់គ្រាប់បាល់កូរ៉េខាងត្បូង 2 គ្រាប់។ នៅវគ្គ 16 ក្រុមចុងក្រោយកូរ៉េខាងត្បូងនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិប្រេស៊ីល ហើយព័រទុយហ្គាល់ នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិស្វីស។
ប្រភព: Sportsmole