បាល់ទាត់អន្តរជាតិ
Manchester United អាចនឹងសម្រេចចិត្តលក់ខ្សែប្រយុទ្ធ Marcus Rashford
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងព្រួយបារម្ភ ដោយពួកគេអាចនឹងត្រូវបង្ខំចិត្តលក់ខ្សែប្រយុទ្ធរបស់ខ្លួន Marcus Rashford។ យ៉ាងណាកីឡាករវ័យ 25 ឆ្នាំរូបនេះមានទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ក្នុងរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 3 ដង ក្នុងការបង្ហាញខ្លួន 19 ប្រកួត។
បន្ទាប់ពីត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ខ្សែប្រយុទ្ធឆ្នើម Marcus Rashford ធ្វើបានល្អសម្រាប់ប្រទេសរបស់គាត់ ដោយរកបាន 3 គ្រាប់ និងរួមចំណែកយ៉ាងសំខាន់ក្នុងជ័យជម្នះ 3-0 ទៅលើក្រុមជម្រើសជាតិវេលស៍ទៀតផង។
ខណៈពេលដែល Rashford បច្ចុប្បន្នកំពុងផ្តោតអារម្មណ៍សម្រាប់ការប្រកួតឲ្យក្រុមជម្រើសជាតិរបស់គាត់ កាសែត Daily Star បានអះអាងថា ក្លឹប Manchester United នឹងជួបការព្រួយបារម្ភថាពួកគេប្រហែលជាត្រូវលក់ខ្សែប្រយុទ្ធរូបនេះដោយសារតែស្ថានភាពនៃកុងត្រារបស់គាត់។ ដូចគ្នានេះដែរ កុងត្រារបស់ Marcus Rashford នឹងផុតកំណត់នៅពាក់កណ្ដាលឆ្នាំក្រោយនេះហើយ។ ទោះបីជាក្លឹបបិសាចក្រហមមានជម្រើសក្នុងការបន្តកុងត្រារបស់គាត់ 1 ឆ្នាំទៀតក៏ដោយ តែពួកគេចង់សម្រេចបាននូវអនាគតដ៏វែងឆ្ងាយរបស់ Marcus Rashford។
របាយការណ៍មួយបានបញ្ជាក់ថា Marcus Rashford នៅតែមិនទាន់ទទួលយកកិច្ចព្រមព្រៀងថ្មីដែលគេជឿថា ដោយមានកំណត់ប្រាក់ពលកម្ម 300,000 ផោនក្នុងមួយសប្តាហ៍ ហើយប្រសិនបើភាគីទាំង 2 មិនអាចឈានដល់ការព្រមព្រៀងគ្នាបានទេនោះ Manchester United អាចសម្រេចចិត្តទទួលការដេញថ្លៃពីក្លឹបផ្សេងៗនៅចុងបញ្ចប់នៃរដូវកាលនេះ ជាជាងអនុញ្ញាតឲ្យខ្សែប្រយុទ្ធរូបនេះចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំ 2024។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
Aymeric Laporte ប្រាប់ថា ខ្លួនចង់ចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ5 days ago
មូលហេតុដែល Sergi Roberto បដិសេធមិនផ្ទេរទៅលេងនៅ PL និងសុខចិត្តចូលរួមជាមួយក្លឹប Como