Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​សេះបង្កង់ Juventus នៅ​ជំពាក់​លុយ Cristiano Ronaldo

Published

on

ថ្មីៗ​នេះ​មាន​របាយការណ៍​មួយ​បាន​ឲ្យដឹង​ថា ក្លឹប​សេះ​បង្កង់ Juventus នៅតែ​ជំពាក់​លុយ​ Cristiano Ronaldo បើ​ទោះ​បី​ជា​ខ្សែប្រយុទ្ធ​រូប​នេះ​បាន​ចាកចេញ​ពី​ក្លឹប​តាំង​​ពី 16 ខែ​មុន​ក៏​ដោយ។

យ៉ាង​ណា​មិញ Cristiano Ronaldo ដែល​បច្ចុប្បន្ន​មាន​វ័យ 37 ឆ្នាំ​បាន​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី​កាល​ពី​ឆ្នាំ 2018 ក្នុង​តម្លៃ​ផ្ទេរ​ជិត 100 លានផោន។ 3 ឆ្នាំ​ក្រោយ​មក ទើប​គាត់​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្លឹប​បិសាចក្រហម Manchester United។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ La Gazzetta Dello Sport បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល Cristiano Ronaldo បាន​ផ្ទេរ​ទៅ​ក្លឹប Juventus ការ​ចុះហត្ថលេខា​របស់​គាត់ មាន​បូក​បញ្ចូល​នឹង​ប្រាក់​រង្វាន់​បន្ថែម​មួយ​ចំនួន​ទៀត ហើយ​បើ​ទោះ​បី​ជា​គាត់​ចាកចេញ​ពី​ក្លឹប​​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ Covid-19 ក៏​ដោយ ប្រាក់​បន្ថែម​នោះ​មិន​ត្រូវ​បាន​លុប​ចោល​ឡើយ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា ស្ថិត​ក្នុង​​ចំណោម​កីឡាករ​ដែល​បាន​កាត់​បន្ថយ​ប្រាក់​ឈ្នួល​អំឡុង​ពេល​នៃ​ជម្ងឺ​រាតត្បាត Covid-19 ដែរ ដើម្បី​ជួយ​ដល់​ក្លឹប ប៉ុន្តែ​គាត់​នៅ​តែ​ទទួល​បាន​ប្រាក់​បន្ថែម​ដែល​ក្លឹប​សន្យា​នឹង​ផ្ដល់​ឲ្យ​គាត់ ព្រោះ​ប្រាក់​ទាំង​នោះ​មិន​ជាប់​ទាក់ទង​ទៅ​នឹង​ទីផ្សារ​ភាគហ៊ុន រឺ FIGC ទេ។

ប្រភព: Dailymail

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២