Connect with us

បាល់ទាត់អន្តរជាតិ

Liverpool អាច​នឹង​ផ្ទេរ Sofyan Amrabat ប្រសិន​បើ​ពួក​គេ​បរាជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Jude Bellingham

Published

on

ក្លឹប​ហង្សក្រហម Liverpool អាច​នឹង​ព្យាយាម​ធ្វើ​ការ​ផ្ទេរ​មួយ​សម្រាប់​ខ្សែបម្រើ​ Sofyan Amrabat របស់​ក្លឹប Fiorentina ប្រសិន​បើ​ពួក​គេ​បរាជ័យ​ដោយ​មិន​អាច​ចុះ​ហត្ថលេខា​លើ​តារា​ឆ្នើម Jude Bellingham របស់ Borussia Dortmund បាន​ទេ​នោះ។

យ៉ាង​ណា​មិញ​ក្លឹប​ហង្សក្រហម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​ជា​ច្រើន​ទៀត​​ដែល​ត្រៀម​​ចុះហត្ថលេខា​លើ Jude Bellingham ហើយ​ទំនង​ជា​ពួក​គេ​នឹង​ព្យាយាម​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​រូប​នេះ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ទន្ទឹម​នឹង​នេះ​ដែរ Borussia Dortmund ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​តែ​ព្យាយាម​បញ្ចុះ​បញ្ចូល Jude Bellingham ឲ្យ​នៅ​ជាមួយ​ពួក​គេ​បន្ត​ទៀត ប៉ុន្តែ​ប្រសិន​បើ​មិន​អាច​ឲ្យ​កីឡាករ​រូប​នេះ​បន្ត​នៅ​ជាមួយ​ពួក​គេ​ទៀត​បាន​ទេ នោះ​ក្លឹប​យក្ស​អាឡឺម៉ង់ Borussia Dortmund នឹង​លក់​គាត់​ក្នុង​តម្លៃ​ផ្ទេរ​យ៉ាង​ហោច​ណាស់ 129 លានផោន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២