បាល់ទាត់អន្តរជាតិ
Azpilicueta ប្រាប់មូលហេតុដែលគាត់បដិសេធមិនផ្ទេរទៅ Barcelona
ថ្មីៗនេះខ្សែការពារស្លាប Cesar Azpilicueta បានបង្ហាញនូវរឿងរ៉ាវពិតមួយរបស់ខ្លួនថា គាត់បានច្រានចោលឱកាសដើម្បីចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona ដោយសារតែហេតុផលសំខាន់ៗពីរ ហើយវាពាក់ព័ន្ធជាមួយនឹងគ្រួសាររបស់គាត់ និងជាមួយប្រធានក្លឹបតោខៀវ Chelsea លោក Todd Boehly។
ជាការពិតណាស់ខ្សែការពារវ័យ 32 ឆ្នាំរូបនេះហាក់ដូចជាចង់ចាកចេញពី Chelsea នៅពេលដែលកុងត្រារបស់គាត់ជិតផុតកំណត់នៅរដូវក្តៅកន្លងទៅ។ ពេលនោះ Azpilicueta បានពិភាក្សាអំពីការផ្ទេរទៅ Barcelona ជាមួយគ្រូបង្វឹកលោក Xavi Hernandez ផងដែរ ប៉ុន្តែនៅទីបំផុតអ្វីៗមិនអាចកើតឡើងឡើយ ហើយធ្វើឲ្យខ្សែការពារអេស្ប៉ាញរូបនេះសម្រេចចិត្តនៅ Stamford Bridge បន្ត ជាមួយនឹងការតកុងត្រាថ្មីរយៈពេល 2 ឆ្នាំបន្ថែមទៀត។
Azpilicueta បានប្រាប់ទៅកាន់ AS ថា៖ “ពេលនោះនៅ Chelsea ខ្ញុំលេងបានតិចជាង 30 ប្រកួត ហើយខ្ញុំហាក់ដូចជាបានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនរួចទៅហើយ។ រឿងបែបនេះ មិនដែលកើតឡើងក្នុងឆាកជីវិតរបស់ខ្ញុំទេ។ ប៉ុន្តែប្រធានក្លឹបថ្មីបានមកដល់ ហើយពួកគេបានបង្ហាញពីបំណងប្រើប្រាស់ខ្ញុំបន្តទៀត”។
គាត់បាននិយាយបន្ថែមទៀតថា “ទីក្រុងឡុងដ៍ គឺជាផ្ទះរបស់ខ្ញុំ ហើយកូនរបស់ខ្ញុំនិយាយភាសាអង់គ្លេសបានល្អជាងភាសាអេស្ប៉ាញ។ នៅពេលខ្ញុំធ្វើការសម្រេចចិត្តបែបនេះ ខ្ញុំគិតថា Xavi យល់។ បើអ្វីៗច្បាស់លាស់ គាត់ប្រាកដជាយល់ហើយ”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ5 days ago
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Paul Dybala បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានពាក់អាវលេខ 10 នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ3 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid