បាល់ទាត់អន្តរជាតិ
Goncalo Ramos ស៊ុតបីគ្រាប់ម្នាក់ឯង ខណៈដែលព័រទុយហ្គាល់លុតស្វីស 6-1

ក្រុមជម្រើសជាតិព័រទុយហ្គាល់បានឈានទៅកាន់វគ្គ 8 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិស្វីសក្នុងលទ្ធផលដ៏ចាស់ដៃ 6-1 ក្នុងការប្រកួតវគ្គចាញ់ធ្លាក់ 16 ក្រុមចុងក្រោយនៅកីឡដ្ឋាន Lusail កាលពីរំលងអាធ្រាតយប់មិញនេះ។
ខ្សែប្រយុទ្ធ Goncalo Ramos ដែលជាបេក្ខភាពមកពីក្លឹប Benfica ទើបតែស៊ុតបាន 3 គ្រាប់ដំបូងក្នុងការប្រកួតឆ្នាំនេះនៅប្រទេសកាតា ហើយវាជាការប្រកួតទល់នឹងស្វីសនេះតែម្ដង ខណៈដែលគាត់ត្រូវបានប្រើប្រាស់ជំនួស Cristiano Ronaldo ដែលត្រូវបានគ្រូបង្វឹកដាក់ឲ្យនៅអង្គុយកៅអីបម្រុង។
ផ្សេងពី 3 គ្រាប់របស់ Goncalo Ramos នៅមានការស៊ុតបញ្ចូលទី 3 គ្រាប់ថែមទៀតដែលជាការស៊ុតបញ្ចូលទីរបស់ Pepe, Raphael Guerreiro និង Rafael Leao។ ទន្ទឹមនឹងនេះដែរ ក្រុមជម្រើសជាតិស្វីសតបតវិញបានតែ 1 គ្រាប់ប៉ុណ្ណោះដែលជាការស៊ុតបញ្ចូលទីពីខ្សែការពារ Manuel Akanji នៅពាក់កណ្តាលតង់ (ដើមតង់ទី 2)។
យ៉ាងណាមិញក្រុមរបស់លោក Fernando Santos បានឈានឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ប្រកួត FIFA World Cup ជាលើកទី 3 ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ និងជាលើកដំបូងចាប់តាំងពីឆ្នាំ 2006 ហើយពួកគេក៏កំពុងសម្លឹងមើលឱកាសនៃការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តផងដែរ។ ព័រទុយហ្គាល់នឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុក នៅវគ្គ 8 ក្រុមចុងក្រោយ ខណៈដែលម៉ារ៉ុក បានទម្លាក់អេស្ប៉ាញកាលពីម្សិលមិញនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona