បាល់ទាត់អន្តរជាតិ
ម៉ារ៉ុក ទម្លាក់អេស្ប៉ាញ និងឡើងទៅជួបព័រទុយហ្គាល់នៅវគ្គ 8 ក្រុមចុងក្រោយ

កាលពីម្សិលមិញនេះ ក្រុមជម្រើសជាតិម៉ារ៉ុក បានធ្វើឲ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានទម្លាក់ក្រុមជម្រើសជាតិអេស្ប៉ាញដែលជាក្រុមខ្លាំង តាមរយៈការស៊ុតបាល់ប៉េណាល់ទី ក្រោយពេលក្រុមទាំង 2 ចប់ការប្រកួតដោយលទ្ធផលស្មើ 0-0 នៅកីឡដ្ឋាន Education City។
ជាការពិតណាស់ ក្រុមជម្រើសជាតិម៉ារ៉ុករបស់លោក Walid Regragui បានបង្ហាញនូវទម្រង់ការពារយ៉ាងអស្ចារ្យក្នុងរយៈពេល 120 នាទី បើទោះបីជាអេស្ប៉ាញព្យាយាមគ្រប់គ្រងបាល់ និងប៉ុនប៉ងស៊ុតជាច្រើនលើកច្រើនសារក៏ដោយ។ មិនអាចរកឃើញអ្នកឈ្នះបាន ម៉ារ៉ុក និងអេស្ប៉ាញបានឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អេស្ប៉ាញមិនបានស៊ុតបាល់ប៉េណាល់ទីចូល សូម្បីតែ 1 គ្រាប់ ខណៈដែលអ្នកស៊ុត 3 នាក់ដំបូងគឺកីឡាករ Pablo Sarabia, Carlos Soler និង Sergio Busquets។ ជាចុងក្រោយ Achraf Hakimi បានស៊ុតបញ្ចូលទីយ៉ាងក្លាហាន ដោយប្រើស្ដាយ Panenka ដើម្បីសម្រេចវាសនានាំម៉ារ៉ុកឡើងទៅវគ្គបន្ទាប់។ ម៉ារ៉ុក នឹងជួបជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅថ្ងៃទី 10 ខែធ្នូ ដែលជាការប្រកួតវគ្គ 8 ក្រុមចុងក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ