បាល់ទាត់អន្តរជាតិ
Sofyan Amrabat កំពុងត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍

ខ្សែបម្រើកណ្ដាល Sofyan Amrabat បានបង្ហាញនូវភាពលេចធ្លោរយ៉ាងខ្លាំង នៃជោគជ័យដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមជម្រើសជាតិម៉ារ៉ុកនៅព្រឹត្តិការណ៍នៃការប្រកួត FIFA World Cup ឆ្នាំ 2022។ ជាមួយនឹងទម្រង់លេងដ៏ល្អនេះដែរ បានធ្វើឲ្យកីឡាកររបស់ក្លឹប Fiorentina រូបនេះ កំពុងត្រូវបានក្លឹបជាច្រើននៅ Premier League ចាប់អារម្មណ៍។
Sofyan Amrabat ដែលបច្ចុប្បន្នមានវ័យ 26 ឆ្នាំបានភ្លក្សរសជាតិបាល់ទាត់នៅ Serie A ជាលើកដំបូងនៅពេលដែលគាត់ត្រូវបានខ្ចីពី Club Brugge ទៅ Hellas Verona សម្រាប់រដូវកាលឆ្នាំ 2019-2020 ហើយនៅពេលនោះ Fiorentina បានចាប់អារម្មណ៍ និងទិញគាត់នៅឆ្នាំបន្ទាប់។
ខ្សែបម្រើការពាររូបនេះបានបង្ហាញពីគុណភាពលេងកាន់តែល្អពីមួយប្រកួតទៅមួយប្រកួតនៅក្លឹប Fiorentina ដោយបង្ហាញខ្លួនជាជម្រើសដំបូងបាន 10 ដង និងជាកីឡាករបម្រុងសម្រាប់ប្ដូរចូល 3 ដង ក្នុងលីកនៅរដូវកាលនេះ។
យោងតាមរបាយការណ៍ពី Sky Sports អាឡឺម៉ង់បានឲ្យដឹងថា ក្នុងចំណោមក្លឹបធំៗនៅអង់គ្លេស Liverpool ជាក្លឹបមួយដែលកំពុងចាប់អារម្មណ៍ខ្លាំងទៅលើ Sofyan Amrabat ខណៈដែលពួកគេជឿជាក់ថា ការចុះហត្ថលេខាលើខ្សែបម្រើរូបនេះ អាចជួយដោះស្រាយបញ្ហានៅតំបន់បម្រើកណ្តាលរបស់ពួកគេបាន។ ក្លឹបហង្សក្រហមសង្ឃឹមថា គេអាចនឹងផ្ទេរ Sofyan Amrabat ក្នុងតម្លៃប្រហែលជា 30 លានអឺរ៉ូក្នុងខែមករាខាងមុខនេះ។
ប្រភព: Keepup
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi