បាល់ទាត់អន្តរជាតិ
Luis Enrique ប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ

កាលពីប៉ុន្មាននាទីមុននេះលោក Luis Enrique បានលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញហើយ បន្ទាប់ពីចប់ភារកិច្ច ដោយបរាជ័យក្នុងការប្រកួត FIFA World Cup វគ្គ 16 ក្រុមចុងក្រោយក្រោមស្នាដៃរបស់ក្រុមជម្រើសជាតិម៉ារ៉ុក (យោងតាមការចុះផ្សាយរបស់ Bleacher Report Football)។
យ៉ាងណាមិញលោក Luis Enrique ដែលជាអតីតគ្រូបង្វឹករបស់ក្លឹប Barcelona រូបនេះ ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 ដោយជំនួសលោក Fernando Hierro។ ការប្រកួតដំបូងរបស់គាត់ បានដឹកនាំក្រុមឲ្យឈ្នះ 2-1 ទល់នឹងក្រុមអង់គ្លេសក្នុងការប្រកួត UEFA Nations League នៅកីឡដ្ឋាន Wembley។
ទន្ទឹមនឹងនេះដែរ យោងតាមរបាយការណ៍ពីអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា គ្រូបង្វឹករូបនេះ បានសម្រេចចិត្តចាកចេញពីក្រុមជម្រើសជាតិ ក្រោយពេលចប់កិច្ចប្រជុំផ្ទៃក្នុងរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ។ លោក Luis Enrique កំពុងត្រៀមខ្លួនដើម្បីត្រឡប់ទៅកាន់អាជីពជាគ្រូបង្វឹកបាល់ទាត់សម្រាប់ក្លឹបវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រភព: Bleacher Report Football
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega