បាល់ទាត់អន្តរជាតិ
Raheem Sterling ត្រឡប់មកកាតាវិញ ក្រោយដោះស្រាយបញ្ហាគ្រួសាររួចរាល់
ក្រុមបាល់ទាត់អង់គ្លេសបានប្រកាសថា ខ្សែប្រយុទ្ធ Raheem Sterling នឹងត្រឡប់មកកាន់ប្រទេសកាតាវិញនៅថ្ងៃសុក្រស្អែកនេះ មុនការប្រកួត World Cup 2022 វគ្គ 8 ក្រុមចុងក្រោយ ដែលត្រៀមប្រកួតជាមួយនឹងក្រុមជម្រើសជាតិមាន់គកបារាំង។
តារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea រូបនេះ បានដកខ្លួនចេញពីក្រុមជម្រើសជាតិ មុនជំនួបជាមួយសេណេហ្គាល់ ក្នុងវគ្គ 16 ក្រុមចុងក្រោយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដោយសារបញ្ហាគ្រួសារត្រូវចោរប្លន់ ហើយបង្ខំចិត្តឲ្យ Raheem Sterling ហោះទៅផ្ទះរបស់គាត់ភ្លាមៗតែម្ដង។
នៅពេលនោះលោក Gareth Southgate មិនបានដាក់សម្ពាធលើ Sterling នោះទេ ហើយអនុញ្ញាតឲ្យខ្សែប្រយុទ្ធស្លាបរូបនេះដោះស្រាយបញ្ហាគ្រួសារជាមុនសិន និងចាត់ទុកបញ្ហាគ្រួសារ ជារឿងដែលសំខាន់ជាងបាល់ទាត់។ យ៉ាងណា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សហព័ន្ធបាល់ទាត់របស់អង់គ្លេសបានបញ្ជាក់ថា កីឡាករវ័យ 27 ឆ្នាំរូបនេះនឹងហោះហើរត្រឡប់មកប្រទេសកាតាវិញ ដើម្បីចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់ខ្លួន និងត្រៀមជួបជាមួយអតីតម្ចាស់ជើងឯកបារាំងនៅថ្ងៃ 11 ចុងសប្ដាហ៍នេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Barcelona ជួលអង្គរក្សផ្ទាល់ខ្លួនឲ្យតាមការពារ Lamine Yamal
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតបើកឆាក UCL រំលងអាធ្រាតនេះរវាង Liverpool និង AC Milan
-
បាល់ទាត់អន្តរជាតិ5 days ago
ខ្សែប្រយុទ្ធសំខាន់ម្នាក់របស់ក្លឹប Real Madrid របួសមិនអាចចូលលេងបាន 2 ខែ