បាល់ទាត់អន្តរជាតិ
Real Madrid ចាប់អារម្មណ៍លើខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងតាមដានពីស្ថានភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ និងជាកីឡាកររបស់ក្លឹប Benfica គឺកីឡាករ Goncalo Ramos។ ខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងការប្រកួត FIFA World Cup ថ្មីៗនេះ ខណៈដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតទល់នឹងប្រទេសស្វីសកាលពីថ្ងៃទី 6 ខែធ្នូកន្លងទៅ។
Goncalo Ramos ត្រូវបានគ្រូបង្វឹកប្រើប្រាស់ជំនួសតារាឆ្នើម Cristiano Ronaldo នៅក្នុងការប្រកួតនោះ ហើយគាត់បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យ ដោយរកបាន 3 គ្រាប់ម្នាក់ឯង និង Assist បានម្ដងថែមទៀតផង។
ទាំងនេះបានធ្វើឲ្យគាត់ទទួលបានភាពទាក់ទាញភ្នែកពីក្លឹបធំៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុប ហើយបើតាមរបាយការណ៍ពី Defensa Central បានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid គឺជាមួយក្នុងចំណោមក្លឹបជាច្រើនដែលចាប់អារម្មណ៍ខ្លាំងលើ Goncalo Ramos។
យោងតាមស្ថានភាពបច្ចុប្បន្ន Real Madrid ពិតជាកំពុងស្វែងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់នៅខែមករាខាងមុខ បន្ទាប់ពីបញ្ហារបួសរបស់ Karim Benzema ដែលកើតឡើងជាញឹកញាប់នៅរដូវកាលនេះ។ លើសពីនេះទៅទៀត ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ក៏នឹងឈានចូលវ័យ 35 ឆ្នាំឆាប់ៗនេះដែរ ដែលមានន័យថា ពួកគេត្រូវតែនាំយកកីឡាករម្នាក់មកលេងតំណែងជាខ្សែប្រយុទ្ធកណ្ដាលឲ្យបានកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងពិចារណាចង់ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូប ដែលជាអតីតយុវជនរបស់ក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
Ronaldo ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនាពេលអនាគត
-
បាល់ទាត់អន្តរជាតិ2 days ago
Nico Williams ផ្លាស់ប្ដូរគំនិត ដោយព្រមចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona