Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​បិសាចក្រហម​ត្រៀម​ដោះដូរ Diogo Dalot ជាមួយ Dumfries

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ប្រើប្រាស់​ខ្សែការពារ​ស្លាប Diogo Dalot ក្នុង​កិច្ច​ព្រមព្រៀង​ដើម្បី​ដោះដូរ​យក Denzel Dumfries របស់​ក្លឹប Inter Milan។

យ៉ាង​ណា​មិញ​ជាមួយ​នឹង Aaron Wan-Bissaka ដែល​ត្រៀម​នឹង​ចាកចេញ​ពី Old Trafford នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ក្លឹប​បិសាចក្រហម​ត្រូវ​បាន​គេ​ជឿថា កំពុង​សម្លឹង​រក​មើល​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ស្តាំ​ថ្មី​ម្នាក់​ដែល​មាន​គុណភាព​លេង​ល្អ​ប្រសើរ​ជាង​ជម្រើស​​បច្ចុប្បន្ន Diogo Dalot។

យ៉ាង​ណា​មិញ Denzel Dumfries គឺ​ជា​កីឡាករ​ម្នាក់​ដែល​ក្លឹប​បិសាចក្រហម​ចង់​បាន​បំផុត។ ទោះ​ជា​យ៉ាង​ណា​ខ្សែ​ការពារ​សញ្ជាតិ​ហូឡង់​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​រូប​នេះ ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ផង​ដែរ​ដូច​ជា Chelsea, Arsenal និង Tottenham Hotspur។ ដូច្នេះ​បើ​គ្មាន​លក្ខណៈ​ពិសេស​អ្វី​មួយ​នោះ​ទេ ក្លឹប​បិសាចក្រហម​ប្រហែល​ជា​មិន​អាច​ចុះ​ហត្ថលេខា​លើ Dumfries បាន​ឡើយ។

យោងតាម​កាសែត The Mirror បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម​មាន​បំណង​ផ្តល់​ជូន​ទឹកប្រាក់ 30 លាន​អឺរ៉ូ បូកនឹង Diogo Dalot ដើម្បី​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង ក្នុង​ការ​ចុះ​ហត្ថលេខា​នាំ​យក Dumfries មក​កាន់​ទឹកដី​អង់គ្លេស។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២