បាល់ទាត់អន្តរជាតិ
AC Milan បោះបង់ការចង់បាន Hakim Ziyech ដោយសារចរចាប្រាក់ខែមិនត្រូវគ្នា
យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ក្លឹបយក្សនៅអ៊ីតាលី AC Milan កំពុងឈានដល់ទីបញ្ចប់ ក្នុងការប៉ុនប៉ងចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Hakim Ziyech ដោយសារតែកីឡាករសញ្ជាតិម៉ារ៉ុករូបនេះមិនព្រមកាត់បន្ថយប្រាក់ពលកម្មរបស់ខ្លួនឲ្យទាបជាងមុន។
យ៉ាងណាមិញ ដំបូងឡើយក្លឹប AC Milan ធ្លាប់បានបរាជ័យម្ដងរួចមកហើយ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្ដៅកន្លងទៅពេលដែល Hakim Ziyech ចង់ចាកចេញពី Stamford Bridge។ យ៉ាងណាប្រាក់ពលកម្មដ៏ខ្ពស់របស់ខ្សែប្រយុទ្ធស្លាបរូបនេះ បានធ្វើឲ្យគាត់ខកខានមិនបានផ្ទេរទៅ San Siro នៅពេលនោះ។
ជាមួយនឹងការផ្ទេរមិនបានសម្រេចសម្រាប់ Hakim Ziyech ក្លឹប AC Milan បានងាកមកចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិបែលហ្ស៊ិក Charles de Ketelaere ដោយបានឈានដល់កិច្ចព្រមព្រៀងផ្ទេរតម្លៃប្រមាណជា 35 លានអឺរ៉ូ។
យោងតាម La Gazzetta dello Sport បានឲ្យដឹងថា Hakim Ziyech នៅតែទាមទារប្រាក់ពលកម្មខ្ពស់ ហើយក្លឹប AC Milan ទំនងជាមិនអាចរក្សារជំហររបស់ពួកគេដែលចង់បានកីឡាកររូបនេះទៀតនោះទេ លុះត្រាតែ Hakim Ziyech ទម្លាក់ប្រាក់ឈ្នួលរបស់គាត់ទាបជាងមុនខ្លាំងជាងអ្វីដែលគាត់ចង់បាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Paul Dybala បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានពាក់អាវលេខ 10 នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ3 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid