បាល់ទាត់អន្តរជាតិ
កីឡាករព័រទុយហ្គាល់នាំគ្នាចោទប្រកាន់ថា World Cup ឆ្នាំនេះ គឺរៀបចំទុកជាមុន ដើម្បីឲ្យ Messi ឈ្នះពាន
កាលពីពេលថ្មីៗនេះកីឡាកររបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ហាក់ដូចជានាំគ្នាចោទប្រកាន់ពីការឃុបឃិត នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដើម្បីឲ្យអាហ្សង់ទីន និង Lionel Messi ឈ្នះពាននេះ។
យ៉ាងណាមិញការលើកឡើងបែបនេះ បានកើតឡើងនៅពេលដែលក្រុមជម្រើសជាតិព័រទុយហ្គាល់ធ្លាក់ចេញពីវគ្គ 8 ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ម៉ារ៉ុក។ នៅក្នុងការប្រកួតរវាងក្រុមទាំង 2 មិនបានឈានដល់វគ្គថែមម៉ោង រឺវគ្គប៉េណាល់ទីកាត់សេចក្ដីឡើយ ដោយម៉ារ៉ុកបានយកឈ្នះព័រទុយហ្គាល់ 1-0 ហើយលទ្ធផលនេះក៏អូសបន្លាយពេលរហូតដល់ចប់ការប្រកួត។
ទោះបីជាយ៉ាងណាក៏ដោយ ម៉ារ៉ុកបានបង្ហាញនូវទម្រង់លេងយ៉ាងអស្ចារ្យ ហើយខ្សែប្រយុទ្ធ Youssef En Nesyri ដែលលេងនៅក្លឹប Sevilla បានតែតបាល់បញ្ចូលទីមួយគ្រាប់ នៅនាទីទី 42 ដែលគ្រប់គ្រាន់ក្នុងការទម្លាក់ព័រទុយហ្គាល់ត្រឹមវគ្គនេះ។ សម្លេងកញ្ចែផ្លុំបញ្ចប់ការប្រកួត ប្រធានក្រុម Cristiano Ronaldo បានដើរចេញពីទីលានពោរពេញដោយក្ដីអស់សង្ឃឹម ហើយបានស្រក់ទឹកភ្នែក ដោយក្ដីស្រមៃឈ្នះពាន World Cup របស់គាត់ត្រូវបានបញ្ចប់។
ក្រោយចប់ការប្រកួត កីឡាករព័រទុយហ្គាល់បានរិះគន់ការសម្រេចចិត្តរបស់ FIFA ដែលអនុញ្ញាតឲ្យអាជ្ញាកណ្តាលមកពីប្រទេសអាហ្សង់ទីនទទួលបន្ទុកកាត់សេចក្ដីក្នុងការប្រកួត។ ខ្សែការពារ Pepe និងខ្សែបម្រើ Bruno Fernandes បានលើកឡើងថា ស្ថាប័នរបស់បាល់ទាត់ចង់ឲ្យអាហ្សង់ទីនឈ្នះពាន។
Pepe បាននិយាយថា៖ “វាមិនអាចទទួលយកបានទេសម្រាប់អាជ្ញាកណ្តាលអាហ្សង់ទីន ក្នុងការកាត់សេចក្ដីចំពោះប្រកួតរបស់យើង។… ខ្ញុំអាចភ្នាល់ទុកជាមុនថា អាហ្សង់ទីននឹងក្លាយជាម្ចាស់ពានឆ្នាំនេះ”។ ដូចគ្នានេះដែរ Bruno Fernandes បានលើកឡើងថា៖ “ខ្ញុំមិនដឹងថាតើគេនឹងផ្តល់ពានដល់អាហ្សង់ទីន រឺអត់នោះទេ។… តែវាជារឿងចម្លែកណាស់ដែលអាជ្ញាកណ្តាលម្នាក់សម្រាប់ប្រកួតរបស់ពួកយើងមកពីប្រទេសមួយ ដែលស្ថិតក្នុងការប្រកួតប្រជែងគ្នា… ច្បាស់ណាស់ថា ពួកគេបានលម្អៀងនៅលើទីលានដើម្បីប្រឆាំងនឹងយើង”។
ប្រភព: Sportbible
-
បាល់ទាត់អន្តរជាតិ5 days ago
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Paul Dybala បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានពាក់អាវលេខ 10 នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ3 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid