លោក Hansi Flick គ្រូបង្វឹកក្រុមបាល់ទាត់បាសេឡូណា បានសម្រេចចិត្តកម្រិតការប្រារព្ធពិធីជ័យជម្នះឱ្យតូចតាចបំផុត ប្រសិនបើក្រុមរបស់គាត់ឈ្នះពានរង្វាន់ Copa del Rey នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម Real Madrid នៅថ្ងៃទី ២៦ ខែមេសា ខាងមុខនេះ។ ការសម្រេចចិត្តនេះ ធ្វើឡើងដោយសារតែកាលវិភាគដ៏តឹងណែន ដែលក្រុមបាសេឡូណាត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ទល់នឹងក្រុម Inter Milan ត្រឹមតែ៤ថ្ងៃបន្ទាប់ពីការប្រកួត Copa...
ក្រុមខ្លាំងទាំង ៤ បានវាយផ្តាច់យកកៅអីរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីឆ្លងកាត់ការប្រកួតម្នាក់ ២ជើង នៅវគ្គ ៨ក្រុម ធ្វើឱ្យកក្រើកពិភពបាល់ទាត់។ ក្រុមទាំងនោះរួមមាន FC Barcelona, Paris Saint-Germain (PSG), Arsenal និង Inter Milan។ ការប្រកួតនេះបាននាំមកនូវក្តីរំភើប និងការប្រជែងដ៏ស្វិតស្វាញ ដែលធ្វើឱ្យអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកទន្ទឹងរង់ចាំ។ Barcelona...
បន្ទាប់ពីការប្រកួតជើងទី 2 រវាង Dortmund និង Barcelona បញ្ចប់ទៅដោយ Barcelona ជាអ្នកឡើងទៅវគ្គបន្ត ប៉ុន្តែរឿងដែលគួរឱ្យចាប់អារម្មណ៍នោះគឺកីឡាករ Serhou Guirassy របស់ក្លឹប Borussia Dortmund បានស៊ុត Hat Trick ទល់នឹង Barcelona។ ការប្រកួតបញ្ចប់ទៅដោយលទ្ធផល 3-1 សរុបទាំង 2 ជើង Dortmund...
Real Madrid នឹងត្រូវប្រកួតជាមួយ Alaves ក្នុងពានរង្វាន់ La Liga នៅថ្ងៃទី 13 ខែ មេសា ខាងមុខនេះ វេលាម៉ោង 9:15 នាទីយប់ ម៉ោងនៅកម្ពុជា ហើយពួកគេនឹងត្រូវប្រកួតជាមួយ Arsenal ក្នុងពានរង្វាន់ UEFA Champions League វគ្គ 8 ក្រុម ជើងទី2...
ជម្រើសជាតិប្រេស៊ីលបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលោក Ancelotti ចាប់តាំងពីការចាកចេញរបស់អ្នកចាត់ការមុនគឺលោក Tite បន្ទាប់ពីព្រឹត្តិការណ៍ World Cup ២០២២ នៅប្រទេសកាតា។ បច្ចុប្បន្ន លោក Dorival Junior កំពុងដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលជាបណ្តោះអាសន្ន ប៉ុន្តែលទ្ធផលមិនសូវជោគជ័យក្នុងវគ្គជម្រុះ World Cup បានធ្វើឱ្យសហព័ន្ធបាល់ទាត់ប្រេស៊ីលសម្លឹងរកជម្រើសផ្សេង ដោយលោក Ancelotti នៅតែជាគោលដៅចម្បង។ សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បានកំណត់ឱសានវាទចុងក្រោយសម្រាប់លោក Carlo Ancelotti...
ក្រុមបាល់ទាត់ Liverpool កំពុងមានសញ្ញាវិជ្ជមានក្នុងការបន្តកិច្ចសន្យាជាមួយកីឡាករឆ្នើមរបស់ខ្លួនគឺ Mohamed Salah និង Virgil van Dijk។ យោងតាមរបាយការណ៍ថ្មីៗនេះ ការចរចារវាងក្លឹបនិងកីឡាករទាំងពីរនាក់នេះកំពុងដំណើរការយ៉ាងរលូន ដែលធ្វើឱ្យមានក្តីសង្ឃឹមខ្ពស់នៅកីឡដ្ឋាន Anfield ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយក៏ដោយ។ Mohamed Salah ដែលជាខ្សែប្រយុទ្ធសំខាន់ និង Virgil van Dijk ដែលជាប្រធានក្រុមនិងខ្សែការពារដ៏រឹងមាំ ត្រូវបានគេចាត់ទុកថាជាឆ្អឹងខ្នងនៃក្រុម Liverpool ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការបន្តកិច្ចសន្យារបស់ពួកគេត្រូវបានអ្នកជំនាញបាល់ទាត់...
Arsenal បានយកឈ្នះ Real Madrid ដោយលទ្ធផល ៣-០ នៅទឹកដីផ្ទះរបស់ខ្លួន ដែលជាការបង្ហាញភាពខ្លាំងមួយសម្រាប់ក្រុមអង់គ្លេសនៅក្នុងការប្រកួតប្រជែងអឺរ៉ុប។ គ្រាប់បាល់បានមកពី Declan Rice ដែលស៊ុតបញ្ចូលទីពីការទាត់បាល់ពិន័យដ៏អស្ចារ្យចំនួនពីរគ្រាប់ (នាទីទី ១២ និងនាទីទី ៦៥) និង Mikel Merino ដែលបានបញ្ចប់ការវាយលុកមួយយ៉ាងស្អាតនៅនាទីទី ៣៤ បន្ទាប់ពីការសហការដ៏ល្អជាមួយ Bukayo Saka។ Real Madrid...
ក្លឹបបាល់ទាត់បាសេឡូណា (FC Barcelona) បានសម្រេចចិត្តដកខ្លួនចេញពីគណៈកម្មការប្រតិភូរបស់ La Liga ជាផ្លូវការហើយ ដែលកន្លងមក Barcelona ជាសមាជិកនៃគណៈកម្មការប្រតិភូ ធ្លាប់ជួយធ្វើការសម្រេចចិត្តសំខាន់ៗសម្រាប់លីគកំពូលរបស់អេស្ប៉ាញ ដែលគេហៅថា La Ligaក្នុងការកំណត់ច្បាប់ ថវិកា និងគោលនយោបាយរបស់លីគ។ មូលហេតុនៃការលាលែងនេះត្រូវបានគេសន្មត់ថា មូលហេតុចំបងបំផុតគឺភាពចម្រូងចម្រាស់រវាង Barcelona និង La Liga កន្លងមក ដែលធ្វើឱ្យក្លឹប មិនពេញចិត្តនឹងការគ្រប់គ្រងរបស់ Javier...
Ivan Juric បានចាកចេញពីតំណែងជាអ្នកចាត់ការរបស់ក្រុម Southampton ភ្លាមៗ បន្ទាប់ពីការធ្លាក់ចេញពី Premier League បន្ទាប់ពីការបរាជ័យ ៣-១ ទល់នឹង Tottenham Hotspur។ ការធ្លាក់ចំណាត់ថ្នាក់នេះគឺជាការធ្លាក់ដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ទាំងដែលនៅសល់រហូតដល់ ៧ ប្រកួតទៀតក្នុងរដូវកាលនេះ។ លោក យូរិច ត្រូវបានតែងតាំងនៅខែធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងកិច្ចសន្យារយៈពេល ១៨...
ជាការពិតណាស់ មានរបាយការណ៍ជាច្រើនបានឱ្យដឹងថា Real Madrid មានឥទ្ធិពលច្រើនក្នុងការសម្រេចចិត្តរបស់ La Liga ក្នុងការចុះឈ្មោះកីឡាករ ២នាក់របស់ Brcelona ប៉ុន្តែជាក់ស្តែង Real Madrid មិនមានការជាប់ពាក់ព័ន្ធផ្ទាល់ជាមួយការសម្រេចចិត្តរបស់ La Liga ក្នុងការចុះឈ្មោះ Dani Olmo និង Pau Victor សម្រាប់ Barcelona ទេ។ La...