បាល់ទាត់អន្តរជាតិ
វីរបុរសអាឡឺម៉ង់ Lothar Matthaus លើកឡើងថា Cristiano Ronaldo ខុសគ្នាដាច់ស្រឡះពី Messi
វីរបុរសរបស់អាឡឺម៉ង់ ដែលធ្លាប់លេងជាខ្សែបម្រើការពារ Lothar Matthaus បានចែករំលែកគំនិតនៃការយល់ឃើញរបស់គាត់លើកំពូលតារាឆ្នើមទាំង 2 ដែលមាន Lionel Messi និង Cristiano Ronaldo បន្ទាប់ពីព្រឹត្តិការណ៍នៃការប្រកួត World Cup 2022 បញ្ចប់ទៅថ្មីៗនេះ។
យ៉ាងណាមិញ Lionel Messi បានដើរតួជាកាពីតែនក្រុមដ៏អស្ចារ្យរបស់អាហ្សង់ទីន ដោយឆ្លងកាត់ដំណើរព្យុះភ្លៀងដ៏វែងឆ្ងាយរហូតទទួលបានជ័យជម្នះ។ ផ្ទុយមកវិញខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានទទួលរងការខកចិត្តជាខ្លាំង ដោយក្រុមរបស់ខ្លួនបានធ្លាក់ចេញពីវគ្គ 8 ក្រុមចុងក្រោយ ក្រោមស្នាដៃរបស់ក្រុមជម្រើសជាតិម៉ារ៉ុក។ លើសពីនេះទៅទៀត Cristiano Ronaldo ត្រូវបានគ្រូបង្វឹកប្រើប្រាស់ជាកីឡាករបម្រុងនៅ 2 ប្រកួតចុងក្រោយថែមទៀតផង។
ជាមួយនឹងដំណើរផ្សងព្រេងរយៈពេលជាង 1 ខែរបស់ Lionel Messi និង Cristiano Ronaldo នៅប្រទេសកាតានោះលោក Lothar Matthaus បាននិយាយទៅកាន់កាសែត Bild ពីការយល់ឃើញរបស់ខ្លួនថា៖ “ជាមួយនឹងដំណើរប្រកួតប្រជែងរបស់ Cristiano Ronaldo គាត់បានធ្វើឲ្យមានបញ្ហាដល់ក្រុម និងខ្លួនគាត់ផ្ទាល់។ គ្មានអ្វីសង្ស័យទេដែលគាត់ជាកីឡាករដ៏អស្ចារ្យ និងជាអ្នកបញ្ចប់ទីដ៏សាហាវ ប៉ុន្តែឥឡូវនេះគាត់បានបំផ្លាញស្នាដៃរបស់ខ្លួន។… ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយចំពោះ Cristiano Ronaldo ដោយនេះគឺជាការបរាជ័យដ៏ធំនៃការប្រកួត World Cup ផ្ទុយពី Messi។ Messi គឺជាអ្នកដែលសមនឹងឈ្នះ។ គាត់សមនឹងទទួលបាន ពាននេះពីព្រោះគាត់បានផ្តល់ឲ្យខ្ញុំ និងអ្នកគាំទ្របាល់ទាត់ទាំងអស់នូវការអបអរដ៏អស្ចារ្យជាមួយនឹងគុណសម្បត្តិរបស់គាត់ និងរបៀបដែលគាត់ចំណាយពេលជាមួយបាល់ទាត់ 17 ទៅ18 ឆ្នាំមកនេះ។ សម្រាប់ខ្ញុំ Messi គឺជាកីឡាករនៃសហស្សវត្សរ៍ដ៏ល្អបំផុត”។
ប្រភព: Goal.com
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!