Connect with us

បាល់ទាត់អន្តរជាតិ

Lisandro Martinez ថា កីឡាករ​រូប​នេះ​គឺ​ល្អ​បំផុត មិន​អាច​ប្រៀបធៀប​ជាមួយ​នឹង​នរណា​ម្នាក់​បាន​ឡើយ

Published

on

ខ្សែ​ការពារ​កណ្ដាល​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Lisandro Martinez បាន​លើក​យក​កាពីតែន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi ថា​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់ ដោយ​អះអាង​បន្ថែម​ថា ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​មិន​គួរ​ត្រូវ​បាន​យក​ទៅ​ប្រៀបធៀប​នឹង​នរណា​ម្នាក់​ឡើយ។

យ៉ាង​ណា​មិញ Martinez បាន​សរសើរ Messi ដោយ​សង្កត់​ធ្ងន់​លើ​ស្នាដៃ​នៃ​ការ​ដែល​គាត់​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ឲ្យ​ឈ្នះ​ពាន FIFA World Cup 2022 នៅ​ប្រទេស​កាតា​កាល​ពី​ឆ្នាំ​មុន។ ក្នុង​យុទ្ធនា​ការ​នៃ​ការ​ប្រកួត World Cup នោះ Lionel Messi បាន​ស៊ុត​បញ្ចូលទី 7 ​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 3 ដង ​ក្នុង​ការ​បង្ហាញ​ខ្លួន 7 ប្រកួត។

ថ្មីៗ​នេះ Martinez បាន​ប្រាប់​ទៅ​កាន់ Secta Deportiva ថា៖ “Messi បង្ហាញ​ពី​​ការ​ប្រកួត​ដណ្ដើម​ពាន World Cup ដ៏​អស្ចារ្យ។ អ្វី​​ដែល​​ខ្ញុំ​បាន​ឃើញ​ពី​គាត់ អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​លើ​ទីលាន។ មិន​មាន​ការ​ប្រៀបធៀប​គាត់​ទៅ​នឹង​នរណា​ម្នាក់​បាន​ទេ។ គាត់ គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ ក្នុង​ឆ្នាំ​នេះ​ដែរ គាត់​នៅ​តែ​ជាលេខ 1។… គាត់​ជា​កីឡាករ​ដ៏​គំរូ​យ៉ាង​ពិត​ប្រាកដ”។

ប្រភព: Dailypost NG

Trending

Exit mobile version