Connect with us

បាល់ទាត់អន្តរជាតិ

អាជ្ញា​កណ្តាល​កាត់សេចក្ដី​រវាង PSG និង Dortmund បាន​យំ ក្រោយ​ចប់​ការ​ប្រកួត! នេះ​ជា​មូលហេតុ ដ៏​រំជួល​ចិត្ត

Published

on

កាល​ពី​ម្សិលមិញ​ក្លឹប​យក្ស​អាឡឺម៉ង់ Borussia Dortmund បាន​យក​​ឈ្នះ​លើ PSG (1-0) ក្នុង​ការ​ប្រកួត​ជើង​ទី 2 នៃ​ពានរង្វាន់ UEFA Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ​សម្រាប់​រដូវកាល 2023/2024។ យ៉ាង​ណា​មិញ នេះ​ជា​លើក​ទី 3 ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Borussia Dortmund ដែល​ពួក​គេ​បាន​ឡើង​មក​កាន់​​វគ្គផ្តាច់ព្រ័ត្រ​នេះ។

បន្ទាប់​ពី​ការ​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​រវាង​ក្រុម​ទាំង 2 អាជ្ញា​កណ្តាល​ជនជាតិ​អ៊ីតាលី​គឺ​លោក Daniele Orsato មិន​អាច​ទប់​ទឹក​ភ្នែក​បាន ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នៅ​ទីនោះ​មាន​ការ​ភ្ញាក់​ផ្អើល។ ក្រោយ​មក មិន​យូរ​ប៉ុន្មាន​ទើប​គេ​បាន​ដឹង​ពី​មូលហេតុ​ដែល​អាជ្ញា​កណ្ដាល​រូប​នេះ​យំ។

ការ​ស្រក់​ទឹកភ្នែក​របស់​លោក Daniele Orsato គឺ​ដោយ​សារ​វា​ជា​ការ​ប្រកួត​ចុង​ក្រោយ ក្នុង​ក្របខ័ណ្ឌ UEFA Champions League ដែល​គាត់​ធ្វើ​ជា​អាជ្ញា​កណ្ដាល​​កាត់​សេចក្ដី ខណៈ​ដែល​បុរស​វ័យ 48 ឆ្នាំ​រូប​នេះ គ្រោង​នឹង​ចូល​និវត្តន៍​ពី​អាជីព​របស់​ខ្លួន បន្ទាប់​ពី​ព្រឹត្តិការណ៍ Euro 2024។

ប្រភព: Dailysports

Trending

Exit mobile version