បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមលក់ខ្សែប្រយុទ្ធរបស់ខ្លួន 3 រូប
ក្រុមកំពូលតារាង La Liga បច្ចុប្បន្ន FC Barcelona ត្រូវបានគេរាយការណ៍ថា បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលយកសំណើរក្នុងការលក់ខ្សែប្រយុទ្ធទាំង 3 របស់ពួកគេ ដែលមានដូចជា Raphinha, Ansu Fati និង Ferran Torres។
ថ្វីត្បិតតែបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបយក្សកាតាឡាន់មួយនេះ នៅមិនទាន់ដោះស្រាយបានពិតមែន ប៉ុន្តែកាលពីរដូវក្ដៅកន្លងទៅពួកគេនៅតែអាចចំណាយប្រាក់ប្រហែល 150 លានផោនលើការចុះហត្ថលេខាកីឡាករចំណូលថ្មី។
ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Raphinha គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករចំណូលថ្មីរបស់លោក Xavi Hernandez ដោយកីឡាករវ័យ 26 ឆ្នាំរូបនេះបានផ្ទេរមកពីក្លឹប Leeds United ក្នុងតម្លៃប្រហែល 55 លានផោន ខណៈដែល Robert Lewandowski និង Jules Kounde ក៏បានចូលរួមជាមួយក្លឹបក្នុងតម្លៃផ្ទេរដ៏ច្រើនផងដែរ។
Raphinha បានបង្ហាញខ្លួនក្នុងជម្រើសដំបូងនៃការប្រកួត 12 ដង ក្នុងចំណោម 21 ប្រកួតរបស់គាត់សម្រាប់ Barcelona ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 5 ដង ប៉ុន្តែគាត់នៅតែត្រូវបានមើលឃើញថា ជាកីឡាករធម្មតា និងមិនសូវលេចធ្លោរឡើយ។ ដូចគ្នានេះ Ansu Fati និង Ferran Torres ក៏មិនអាចប្រជែងតំណែងក្នុងជម្រើស 11 នាក់ដំបូងសម្រាប់លោក Xavi Hernandez ដែរ។
យោងតាមអ្នកកាសែតរបស់ El Chiringuito លោក Jose Alvarez បានឲ្យដឹងថា Barcelona មិនបានចាប់អារម្មណ៍នឹងទម្រង់លេងរបស់ខ្សែប្រយុទ្ធទាំង 3 រូបនេះនោះទេ ហើយពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវៃចេញកីឡាករទាំងនេះ ប្រសិនបើទទួលបានការដេញថ្លៃដ៏សមរម្យមួយ។ ក្លឹបបានចាត់ទុក Lewandowski និង Ousmane Dembele ជាកីឡាករសំខាន់ និងមានឥទ្ធិពលសម្រាប់ពេលអនាគត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!