បាល់ទាត់អន្តរជាតិ
Steven Gerrard សរសើរ និងប្រៀបធៀបទម្រង់លេងរបស់ Mykhaylo Mudryk ទៅនឹង Arjen Robben
វីរបុរសរបស់ក្លឹបហង្សក្រហម Liverpool លោក Steven Gerrard បានប្រៀបធៀបខ្សែប្រយុទ្ធស្លាបចំណូលថ្មីរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Mykhaylo Mudryk ទៅនឹងវីរបុរសរបស់ហូឡង់ Arjen Robben។ ការលើកឡើងបែបនេះ បានកើតឡើងបន្ទាប់ពីការប្រកួតរវាងក្លឹបតោខៀវ Chelsea និងហង្សក្រហម Liverpool កាលពីរំលងអាធ្រាតយប់មិញនេះ ដែលជាជំនួបសន្សំពិន្ទុក្នុងក្របខណ្ឌ Premier League។
ដោយឡែកកីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះទើបតែបានបង្ហាញខ្លួនលើកដំបូងប៉ុណ្ណោះ ជាមួយក្លឹបតោខៀវ ប៉ុន្តែគាត់ហាក់ដូចជាបានបង្ហាញនូវទម្រង់លេងដ៏ល្អ និងទទួលបានការកោតសរសើរខ្លាំងពីអ្នកគាំទ្រជាច្រើនថែមទៀតផង។
ដំបូងឡើយ មានមនុស្សជាច្រើនបានរិះគន់ចំពោះការផ្ទេរ Mykhaylo Mudryk ដោយលើកឡើងថា ក្លឹបតោខៀវចំណាយប្រាក់ច្រើនពេករហូតដល់ជិត 100 លានអឺរ៉ូទៅលើខ្សែប្រយុទ្ធដែលមិនសូវល្បីឈ្មោះរូបនេះ។ ផ្ទុយមកវិញ ទេពកោសល្យរបស់ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំ Mykhaylo Mudryk បានបង្ហាញឲ្យអ្នកគាំទ្ររំពឹងថា គាត់នឹងមានអ្វីដែលកាន់តែប្រសើរឡើង ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
ដូចគ្នានេះដែរ Steven Gerrard ក៏បានសរសើរ Mykhaylo Mudryk ថា ជាកីឡាករដែលផ្ទេរដ៏មានសក្កានុពលពិតប្រាកដ និងត្រូវគោលដៅរបស់ក្លឹបពិតៗ។ Steven Gerrard បានប្រាប់ទៅកាន់ BT Sport ថា៖ “Mykhaylo Mudryk មើលទៅពិតជាល្អមែន ចំណុចខ្លះៗរបស់គាត់ដែលបង្ហាញនៅថ្ងៃនេះគឺអស្ចារ្យ។ គាត់បានធ្វើឲ្យខ្ញុំនឹកឃើញដល់ Arjen Robben។ ជើងរបស់គាត់, ភាពរហ័សរហួន, របៀបដែលគាត់គ្រប់គ្រងបាល់, ទិដ្ឋភាពបែបនេះនឹងធ្វើឲ្យខ្ញុំរំភើបខ្លាំង ប្រសិនបើខ្ញុំជាអ្នកគាំទ្រក្លឹប Chelsea”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង