បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមផ្ទេរខ្សែការពារពីក្លឹបអាមេរិច LA Galaxy
យោងតាមរបាយការណ៍ពីអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងនឹងឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប LA Galaxy សម្រាប់ខ្សែការពារ Julian Araujo ហើយ។ តម្លៃដែលបានព្រមព្រៀងគ្នារវាងក្លឹបទាំង 2 គឺជិត 4 លានផោន។
យ៉ាងណាមិញ Julian Araujo នឹងចុះកុងត្រាដល់ឆ្នាំ 2026 ជាមួយឈុតយុវជនរបស់ Barcelona (Barcelona B)។ ខ្សែការពាររូបនេះមិនទាន់ត្រូវបានក្លឹបប្រើសម្រាប់លេងជាមួយឈុតធំនោះទេ ហើយក្លឹបយក្សនៅកាតាឡាន់មួយនេះ ក៏មិនមានគម្រោងចុះហត្ថលេខាលើខ្សែការពារចំណូលថ្មីដែរ។
Barcelona កំពុងព្យាយាមស្វែងរកខ្សែបម្រើម្នាក់ដែលមានគុណភាពលេងបានល្អ ខណៈដែល Soyan Amrabat របស់ Fiorentina គឺជាជម្រើសដំបូងរបស់ពួកគេ។ ទោះជាយ៉ាងណាក្លឹប Barcelona នឹងស្នើខ្ចីជើង Amrabat រហូតដល់ចប់រដូវកាល ដោយមានលក្ខខណ្ឌក្នុងការទិញផ្ដាច់កុងត្រា ព្រោះពេលនេះកាលៈទេសៈនៃហិរញ្ញវត្ថុរបស់ពួកគេ គឺមិនអាចទិញផ្ដាច់កុងត្រាកីឡាករសញ្ជាតិម៉ារ៉ុករូបនេះបានភ្លាមៗទេ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់