បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរបស់ Borussia Dortmund
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងដាក់សំណើរទិញយកខ្សែប្រយុទ្ធ Karim Adeyemi របស់ក្លឹប Borussia Dortmund នៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីបរាជ័យក្នុងការនាំយក Kylian Mbappe របស់ Paris Saint-Germain ទៅកាន់ទឹកដី Santiago Bernabeu កាលពីឆ្នាំមុន។
ក្លឹប Real Madrid នៅតែប៉ុនប៉ងស្វែងរកបេក្ខភាពខ្សែប្រយុទ្ធចំណូលថ្មីម្នាក់បន្ថែមទៀត ខណៈដែល Karim Benzema បានឈានចូលដល់វ័យ 35 ឆ្នាំទៅហើយ។ យ៉ាងណាមិញ Benzema គឺជាខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីបានច្រើនជាងគេរបស់ Real Madrid នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។
យោងតាមរបាយការណ៍ពី Defensa Central បានឲ្យដឹងថា ក្លឹប Real Madrid បានកំណត់គោលដៅលើកីឡាករ Adeyemi របស់ក្លឹប Dortmund ជាគោលដៅផ្ទេរដ៏សំខាន់មួយនៅចុងបញ្ចប់នៃរដូវកាលនេះ។ របាយការណ៍ដដែលនេះដែរបានបន្ថែមថា Real Madrid បានចាប់អារម្មណ៍លើកីឡាករវ័យ 21 ឆ្នាំរូបនេះអស់រយៈពេលយូរមកហើយ ប៉ុន្តែពួកគេដឹងថាការចរចាដើម្បីចុះហត្ថលេខាលើគាត់ពី Borussia Dortmund ប្រហែលជាមិនងាយស្រួលនោះទេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ19 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!