បាល់ទាត់អន្តរជាតិ
អនុប្រធានក្លឹប Inter Milan បង្ហើបថា ក្លឹបរបស់ខ្លួនបានចរចាផ្ទេរ Lionel Messi មុន PSG ទៅទៀត!!!
កាលពីពេលថ្មីៗនេះអនុប្រធានក្លឹប Inter Milan លោក Javier Zanetti បានបង្ហើបថា គាត់បានពិភាក្សាជាមួយ Lionel Messi អំពីលទ្ធភាពនៃការផ្ទេរខ្សែប្រយុទ្ធឆ្នើមរូបនេះមកកាន់ទឹកដីនៃប្រទេសអ៊ីតាលី បន្ទាប់ពីគាត់បានចាកចេញពី Barcelona។ ទោះយ៉ាងណាជាចុងក្រោយ Messi បានសម្រេចចិត្តផ្ទេរទៅទឹកដីបារាំងដោយចុះហត្ថលេខាជាមួយក្លឹបយក្សបារាំង PSG។
ជាការពិតណាស់ បន្ទាប់ពីបានស៊ុតបញ្ចូលទីបាន 672 គ្រាប់ និង 303 Assists ក្នុងការបង្ហាញខ្លួនសរុប 778 ប្រកួតឲ្យ Barcelona តារាឆ្នើម Lionel Messi បានសម្រេចចិត្តចាកចេញពីក្លឹបយក្សកាតាឡាន់នៅរដូវក្តៅឆ្នាំ 2021 ដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបមិនអំណោយផល។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានធ្វើដំណើរទៅកាន់ទឹកដីបារាំង និងចុះកុងត្រារយៈពេល 2 ឆ្នាំជាមួយក្លឹប Paris Saint-Germain ដែលបច្ចុប្បន្នគាត់បានស៊ុតបញ្ចូលទីបាន 26 គ្រាប់ និង Assists បានចំនួន 29 ដង ក្នុងការបង្ហាញខ្លួន 58 ប្រកួតមកហើយ។
ទោះជាយ៉ាងណាក៏ដោយលោក Zanetti បានអះអាងថា គាត់បាននិយាយជាមួយមិត្តរួមសញ្ជាតិរបស់គាត់អំពីការផ្ទេរទៅ Inter Milan មុនពេល Messi បានចុះហត្ថលេខាជាមួយ PSG ទៅទៀត។ ថ្លែងទៅកាន់ DAZN អនុប្រធានក្លឹប Inter Milan រូបនេះបាននិយាយថា៖ “ខ្ញុំភ្ញាក់ផ្អើលនៅពេលដែល Messi ចាកចេញពី Barcelona។ តាមពិតទៅ យើងមិនអាចប្រកួតប្រជែងជាមួយក្លឹប PSG រឺក្លឹបនៅ Premier League បានទេ ប៉ុន្តែដោយសារតែទំនាក់ទំនងរបស់យើងជាមួយគាត់ យើងបានក៏មានឱកាសពិភាក្សាផ្ទេរនេះ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ3 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal