បាល់ទាត់អន្តរជាតិ
ខ្លះៗអំពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ដ៏កក្រើករវាង Man City និង Liverpool នារាត្រីនេះ
ថ្ងៃនេះ នៅវេលាម៉ោង 9:30 នាទី (ម៉ោងនៅកម្ពុជា) គឺជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ដែលធ្វើឡើងនៅកីឡដ្ឋាន Wembley ដោយក្រុមខ្លាំងពីរត្រូវប៉ះគ្នា គឺមេឃខៀវ Manchester City និងហង្សក្រហម Liverpool។
យ៉ាងណាមិញ ក្រុមទាំងពីរទើបតែបានប៉ះគ្នា កាលពីពេលថ្មីៗនេះដែរ គឺកាលពីថ្ងៃទី 10 ខែមេសា តែវាជាការប្រកួតនៅក្របខ័ណ្ឌ Premier League ខណៈដែលលទ្ធផលស្មើគ្នា 2 ទល់នឹង 2។
Manchester City និងហង្សក្រហម Liverpool គឺជាក្រុមកំពូលដែលកំពុងប្រជែងគ្នាខ្លាំង ក្នុងការឈ្នះពាន Premier League នៅរដូវកាលនេះ ខណៈដែលនៅ UCL ពួកគេក៏ជាក្រុមដែលស្ថិតនៅក្នុងវគ្គ 4 ក្រុមចុងក្រោយផងដែរ ហើយមជ្ឈដ្ឋានបាល់ទាត់ជាច្រើនកំពុងគិតថា ក្រុមទាំងពីរនឹងអាចតតាំងគ្នាប្រជែងការឈ្នះពាន UEFA Champions League នៅរដូវកាលទៀតផង។
ថ្ងៃនេះ ពួកគេកំពុងប្រជែងគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ហើយនៅក្នុងការប្រកួតនេះដែរ នឹងធ្វើឡើងតែមួយជើងប៉ុណ្ណោះ ដែលមានន័យថា ក្រុមណាចាញ់ នឹងត្រូវធ្លាក់ ហើយក្រុមឈ្នះនឹងត្រូវឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត។
ដោយឡែក ខ្សែការពារឆ្នើម Ruben Dias របស់ក្លឹប Manchester City ក៏បានវិលត្រឡប់មកវិញផងដែរ បន្ទាប់ពីបានខកខានការប្រកួតប៉ុន្មានសប្ដាហ៍ ដោយសារបញ្ហារបួស។ Ruben Dias និង Gabriel Jesus អាចស្ថិតក្នុងជម្រើស 11 នាក់ដំបូងរបស់លោក Pep Guardiola នារាត្រីនេះផងដែរ។
ប្រភព: Manchestereveningnews
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!