បាល់ទាត់អន្តរជាតិ
ខ្សែការពារ Bayern Munich ថា ពួកគេមិនបិទតែ Messi ម្នាក់ទេ គឺបិទ PSG ទាំងមូល
តារាឆ្នើមរបស់ក្លឹប Bayern Munich ខ្សែការពារ Dayot Upamecano បានទទួលស្គាល់ថា Lionel Messi ជាកីឡាករដ៏ពិសេសម្នាក់ ប៉ុន្តែពួកគេមានការប្រុងប្រយ័ត្នចំពោះក្រុម Paris Saint-Germain (PSG) ទាំងមូល ពោលគឺមិនផ្ដោតទៅលើការការពារតែកីឡាករណាម្នាក់នោះទេ។
ក្រោយបានផ្អាកតាំងពីខែវិច្ឆិកា ឆ្នាំមុនមក ពេលនេះព្រឹត្តិការណ៍នៃការប្រកួត UEFA Champions League បានត្រឡប់មកវិញនៅរំលងអាធ្រាតនេះ។ PSG នឹងត្រូវតតាំងជាមួយក្លឹបយក្សមកពីអាឡឺម៉ង់ Bayern Munich ក្នុងការប្រកួតជើងទី 1 វគ្គ 16 ក្រុមចុងក្រោយ។
ថ្លែងនៅមុនការប្រកួតមកដល់ Upamecano បាននិយាយថា៖ “Messi គឺជាកីឡាករពិសេសម្នាក់ មិនថាគាត់លេងឲ្យអាហ្សង់ទីន រឺ PSG ទេ។ ហើយយើងមិនត្រៀមខ្លួនតែសម្រាប់តទល់នឹងគាត់ម្នាក់នោះទេ ព្រោះ PSG ជាក្រុមលំដាប់ពិភពលោកដែលមានកីឡាករប្រយុទ្ធមុតស្រួចបំផុត”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់