បាល់ទាត់អន្តរជាតិ
ទីបំផុត Alphonso Davies បានប្ដូរអាវជាមួយ Lionel Messi ហើយ
រយៈពេលជិត 3 ឆ្នាំហើយ គិតចាប់តាំងពីពេលដែល Lionel Messi បានបដិសេធមិនប្ដូរអាវជាមួយខ្សែការពារស្លាប Alphonso Davies ខណៈដែលពេលនោះ Messi មិនសប្បាយចិត្ត ហើយគាត់នៅជាកីឡាកររបស់ Barcelona និងបានប្រកួតចាញ់ក្នុងលទ្ធផល 8-2 ជាមួយ Bayern Munich។
យ៉ាងណាពេលនោះ Alphonso Davies បាននិយាយថា គាត់នឹងព្យាយាមសុំប្ដូរអាវជាមួយ Lionel Messi ជាថ្មីម្ដងទៀត នៅពេលដែលបានជួបតារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ។ ដោយឡែក ជំនួបរវាង PSG និង Bayern Munich ដែលជាការប្រកួត UEFA Champions League កាលពីរំលងអាធ្រាតយប់មិញនេះ បានធ្វើឲ្យខ្សែការពារវ័យ 22 ឆ្នាំ បានជួប Messi ជាលើកទី 2។
ក្រោយចប់ការប្រកួតដែល Bayern Munich បានយកឈ្នះ Paris Saint-Germain ក្នុងលទ្ធផល 1-0 តារាឆ្នើម Alphonso Davies និង Lionel Messi បានប្ដូរអាវគ្នា ដោយនេះគឺជាក្ដីស្រមៃមួយរបស់កីឡាករឆ្នើមសញ្ជាតិកាណាដា Alphonso Davies ព្រោះគាត់បានចាត់ទុក Messi ជានិមិត្តរូបរបស់ខ្លួនតាំងពីកុមារភាពមក និងតែងតែពេញចិត្តរាល់សមត្ថភាពនៅលើទីលានរបស់បុរសឆ្នើមដែលទើបនឹងឈ្នះពានសម្រាប់ប្រទេសអាហ្សង់ទីនរូបនេះ។
ប្រភព: Sportsnet
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់