បាល់ទាត់អន្តរជាតិ
អាហ្សង់ទីន នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយបង់ក្លាដែស នៅអំឡុងពាក់កណ្ដាលឆ្នាំនេះ
ក្រុមម្ចាស់ជើងឯក FIFA World Cup 2022 អាហ្សង់ទីន នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសបង់ក្លាដែសក្នុងខែមិថុនា ឆ្នាំ 2023 ហើយការប្រកួតនេះគឺជាដំណើរទស្សនកិច្ចលើកទី 2 របស់ក្រុមពពកសអាហ្សង់ទីនផងដែរ ក្នុងការហោះហើរទៅកាន់ប្រទេសនៅតំបន់ប៉ែកអាស៊ីខាងត្បូង។
យ៉ាងណាមិញប្រធាន BFF (សហព័ន្ធបាល់ទាត់បង់ក្លាដែស) លោក Kazi Salahuddin បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី 17 ខែមករា ថា៖ “អាហ្សង់ទីនបាននិយាយថា ពួកគេចង់មកលេងប្រទេសបង់ក្លាដែសក្នុងអំឡុងពេលនៃការដោះដូរកីឡាករចុងបញ្ចប់រដូវកាល នៅខែមិថុនា ឆ្នាំ 2023។ ទាក់ទងនឹងកន្លែងប្រកួត នឹងធ្វើឡើងនៅកីឡដ្ឋាន Bangabandhu ក្នុងរដ្ឋធានីដាកា។
ថ្វីត្បិតតែមិនទាន់មានសេចក្ដីប្រកាសជាផ្លូវការណ៍នៃការប្រកួតមិត្តភាពនេះ ប៉ុន្តែគ្រប់យ៉ាងហាក់ដូចជាបានដំណើរការនៃការឯកភាពគ្នារួចរាល់ហើយរវាងក្រុមជម្រើសជាតិទាំង 2 ខណៈដែលប្រធានសហព័ន្ធរបស់បង់ក្លាដែស បាននិយាយជាមួយគ្រូបង្វឹករបស់អាហ្សង់ទីនអំពីរឿងនេះ ហើយការពិភាក្សាលើលក្ខខណ្ឌផ្សេងៗកំពុងដំណើរការ ជិតនឹងបញ្ចប់ទៅហើយផងដែរ។
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!