បាល់ទាត់អន្តរជាតិ
Roma កំពុងពិចារណាលក់ Tammy Abraham ទៅឲ្យ Aston Villa
ប្រភពចុងក្រោយមួយបានឲ្យដឹងថា Aston Villa កំពុងចាប់អារម្មណ៍លើការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប AS Roma គឺកីឡាករ Tammy Abraham នៅរដូវក្ដៅខាងមុខ។ កីឡាករវ័យ 25 ឆ្នាំរូបនេះបានបង្ហាញភាពលេចធ្លោរខ្លាំងនៅក្របខ័ណ្ឌ Serie A និងជាផ្នែកមួយដ៏សំខាន់ក្នុងរយៈពេល 18 ខែចុងក្រោយនេះ។
កីឡាករសញ្ជាតិអង់គ្លេស Tammy Abraham ត្រូវបានក្លឹប AS Roma ចំណាយប្រាក់ផ្ទេរ 30 លានផោន ពីក្លឹបតោខៀវ Chelsea។ រដូវកាលដំបូងរបស់ Abraham នៅ Roma គឺជាជោគជ័យដ៏លើសលប់ ខណៈដែលគាត់បានស៊ុតបញ្ចូលទីរហូតដល់ 27 គ្រាប់ ដែលមាន 17 គ្រាប់ រកបានពីការប្រកួតនៅក្នុងក្របខ័ណ្ឌ Serie A។ ខ្សែប្រយុទ្ធឆ្នើមរូបនេះ ថែមទាំងបានឈ្នះពានរង្វាន់ Europa Conference League កាលពីឆ្នាំមុនទៀតផង។
ទោះជាយ៉ាងណា អ្វីៗមិនមានភាពល្អប្រសើរបន្តទៀតឡើយ ដោយខ្សែប្រយុទ្ធរូបនេះមានទម្រង់លេងសាមញ្ញធម្មតា សម្រាប់រដូវកាលថ្មី 2022-2023, Abraham រកបានគ្រាប់បាល់តែ 7 គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនសរុប 30 ប្រកួត។ ពេលនេះប្រភពច្បាស់ការណ៍ពីគេហទំព័រ 90min បានលើកឡើងថា AS Roma បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាអំពីការលក់ Abraham នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយពួកគេនឹងសម្លឹងមើលតម្លៃផ្ទេរលើសពី 40 លានផោន សម្រាប់កីឡាករវ័យ 25 រូបនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក