បាល់ទាត់អន្តរជាតិ
PSG នឹងប៉ះក្រុមខ្លាំង Marseille នៅរំលងអាធ្រាតនេះ ខណៈដែល Ramos អាចនឹងក្លាយជាជម្រើស 11 នាក់ដំបូង
នៅម៉ោង 1:45 រំលងអាធ្រាតនេះ ក្លឹបយក្ស Paris Saint Germain ដែលកំពុងឈរនៅកំពូលតារាងរបស់លីគបារាំង នឹងត្រូវប៉ះគ្នាជាមួយក្រុមខ្លាំង Olympique Marseille ជាក្រុមស្ថិតនៅលេខរៀងទីពីរ ខណៈដែលការប្រកួត PSG គឺជាម្ចាស់ផ្ទះ។
ការប្រកួតនារាត្រីនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Parc des Princes ដែលវាត្រូវបានគេមើលឃើញថា គឺជាការប្រកួតដ៏ក្ដៅគគុកមួយ ព្រោះ PSG និង Marseille ជាក្លឹបដែលតែងតែប្រជែងគ្នាខ្លាំង សូម្បីតែអ្នកគាំទ្រក្លឹបទាំងពីរ ក៏មិនសូវចុះសម្រុងគ្នាដែរ។
លោក Mauricio Pochettino បានដឹកនាំក្រុមរបស់ខ្លះឈ្នះ 22 ប្រកួតមកហើយ ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 ហើយការប្រកួតចុងក្រោយរបស់ពួកគេ កាលពីចុងសប្តាហ៍មុន ដោយយកឈ្នះ 6-1 លើ Clermont Foot ដោយ Kylian Mbappe និង Neymar រកបានគ្រាប់បាល់ Hat-Trick។
ខាងក្រោមនៃគឺជាជម្រើស 11 នាក់ដំបូងដែលលោក Mauricio Pochettino អាចនឹងប្រើប្រាស់យប់នេះ
Gianluigi Donnarumma (អ្នកចាំទី), Achraf Hakimi (ការពារស្ដាំ), Sergio Ramos (ការពារកណ្ដាល), Presnel Kimpembe (ការពារកណ្ដាល), Nuno Mendes (ការពារឆ្វេង), Danilo (បម្រើ), Marco Verratti (បម្រើ), Idrissa Gueye (បម្រើ), Lionel Messi (ប្រយុទ្ធស្លាបស្ដាំ), Kylian Mbappe (ប្រយុទ្ធកណ្ដាល), Neymar (ប្រយុទ្ធស្លាបឆ្វេង)។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់