បាល់ទាត់អន្តរជាតិ
អតីតកីឡាករម្នាក់របស់ Arsenal លើកឡើងថា Saka នឹងឈ្នះ Ballon d’Or ប្រសិនបើគេជាកីឡាកររបស់ Real Madrid រឺ Barcelona
អតីតកីឡាករយុវជនរបស់ក្លឹបកាំភ្លើងធំ និងជាអ្នកវិភាគបាល់ទាត់របស់ Sky Sports លោក Jay Bothroyd បានអះអាងថា តារាឆ្នើម Bukayo Saka របស់ Arsenal នឹងអាចមានឱកាសឈ្នះពាន Ballon d’Or ប្រសិនបើគាត់លេងឲ្យក្លឹប Real Madrid រឺក្លឹប Barcelona។
យ៉ាងណាមិញបច្ចុប្បន្ន Bukayo Saka គឺជាកីឡាករដ៏លេចធ្លោរបំផុត នៅក្នុងក្របខ័ណ្ឌ Premier League ដែលជាពិសេសនៅរដូវកាលនេះ។ គាត់បានដើរតួយ៉ាងសំខាន់សម្រាប់ទម្រង់លេងរបស់លោក Mikel Arteta។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះជាចំណែកមួយដ៏សំខាន់ដែលធ្វើឲ្យក្រុមរបស់ខ្លួន ឈរនៅកំពូលតារាង និងកំពុងមានភាគរយខ្ពស់ក្នុងការលើកពានលីគរបស់អង់គ្លេសនៅឆ្នាំនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Jay Bothroyd ជឿជាក់ថា Bukayo Saka មិនបានទទួលកិត្តិយស និងការលើកតម្កើងខ្លាំងទេ ដោយសារតែគាត់លេងឲ្យ Arsenal។ លោក Jay Bothroyd បានប្រាប់ទៅកាន់ Sport Bible ដោយនិយាយថា៖ “Saka គឺជាខ្សែប្រយុទ្ធស្លាបដ៏ឆ្នើមម្នាក់ក្នុងពិភពលោក។ គាត់មិនត្រូវបានគេកោតសរសើរខ្លាំងឡើយ តែប្រសិនបើគាត់លេងឲ្យក្លឹប Real Madrid រឺ Barcelona នោះគាត់ប្រហែលជានឹងឈ្នះពាន Ballon d’Or មិនខានឡើយ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ21 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!