បាល់ទាត់អន្តរជាតិ
កីឡាករ 5 រូបរបស់ Man City ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេស
កីឡាកររបស់ក្លឹបមេឃខៀវ Manchester City បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសរហូតដល់ 5 នាក់ សម្រាប់ត្រៀមការប្រកួតជម្រុះ Euro 2024 នាពេលខាងមុខ ដោយត្រូវជួបជាមួយ អ៊ីតាលី និងអ៊ុយក្រែន ដែលជាការប្រកួតក្នុងពូល C។
ខ្សែប្រយុទ្ធ Phil Foden, Jack Grealish, Kalvin Phillips, John Stones និង Kyle Walker ជាកីឡាករដែលបានកោះហៅក្នុងចំណោមកីឡាករទាំងអស់ 25 រូប ហើយត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ដោយគ្រូបង្វឹកលោក Gareth Southgate។ កីឡាកររបស់ Manchester City ទាំង 5 នាក់នេះ មិនមានអ្វីប្លែកឡើយ ពួកគេធ្លាប់មានឈ្មោះកាលពីការប្រកួត World Cup ចុងឆ្នាំមុន ដែលត្រូវបានធ្លាក់ត្រឹមវគ្គ 8 ក្រុមចុងក្រោយក្រោមស្នាដៃរបស់ក្រុមជម្រើសជាតិបារាំង។
ក្រុមជម្រើសជាតិអង់គ្លេសនឹងចាប់ផ្តើមយុទ្ធនាការជម្រុះ Euro 2024 របស់ពួកគេដោយធ្វើដំណើរទៅជួបនឹងគូប្រជែងដ៏ជូរចត់របស់ខ្លួន គឺក្រុមជម្រើសជាតិអ៊ីតាលី នៅថ្ងៃទី 24 ខែមីនា មុនពេលទទួលស្វាគមន៍ក្រុមភ្ញៀវអ៊ុយក្រែន ដែលធ្វើឡើងនៅកីឡដ្ឋាន Wembley 3 ថ្ងៃបន្ទាប់។ ដោយឡែក ម៉ាល់តា និងម៉ាសេដូនៀខាងជើង ក៏ស្ថិតក្នុងពូល C ផងដែរ ដោយក្រុមតោកំណាចអង់គ្លេស នឹងត្រូវប្រកួតជាមួយពួកគេក្នុងខែមិថុនា។
ប្រភព: Mancity
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ