បាល់ទាត់អន្តរជាតិ
Rio Ferdinand ទស្សន៍ទាយពីក្រុមទាំង 4 ដែលនឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត UCL
អតីតវីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Rio Ferdinand បានបង្ហាញពីការទស្សន៍ទាយ ក៏ដូចជាការយល់ឃើញផ្ទាល់ខ្លួនរបស់គាត់ ពាក់ព័ន្ធនឹងក្រុមដែលនឹងអាចទទួលបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។
Rio Ferdinand បានចុចឈ្នោះក្រុម 4 ដែលនឹងបន្តដំណើរផ្សងព្រេងក្នុងក្របខណ្ឌ UEFA Champions League បន្ទាប់ពីការចាប់ឆ្នោតវគ្គ 8 ក្រុមចុងក្រោយកាលពីពេលថ្មីៗនេះ។ ការចាប់ឆ្នោតបានបង្ហាញលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ពីក្រុមមួយចំនួនដែលត្រូវប៉ះគ្នា ដោយក្លឹបអធិរាជស Real Madrid នឹងប្រកួតជាមួយ Chelsea ដែលដូចឆ្នាំមុនដែរ ដោយពេលនោះ Real Madrid បានយកឈ្នះតោខៀវក្នុងលទ្ធផលសរុបទាំង 2 ជើង 5 ទល់នឹង 4។
ដោយឡែកក្រុមខ្លាំងនៅអាឡឺម៉ង់ Bayern Munich នឹងត្រូវតទល់ជាមួយ Manchester City ខណៈដែល Napoli ត្រូវជួបនឹងគូប្រជែងក្នុងលីគជាមួយគ្នា AC Milan។ ទន្ទឹមនឹងនោះដែរ Inter Milan ត្រូវបានគេមើលឃើញថា ជាក្រុមដែលចាប់ឆ្នោតអំណោយផលល្អជាងគេ ដោយត្រូវប៉ះក្រុមមកពីលីគកំពូលព័រទុយហ្គាល់ Benfica។
Ferdinand បានបង្ហាញពីការព្យាករណ៍របស់គាត់នៅលើ Twitter ថា៖ “Real Madrid, Manchester City, Inter Milan និង Napoli ជាក្រុមដែលឡើងទៅវគ្គបន្ទាប់”។
គួរដឹងផងដែរថា ក្នុងចំណោមក្រុមទាំង 8 ដែលត្រៀមប្រកួតនៅក្នុងវគ្គនេះ មានក្រុមចំនួន 2 ដែលក្នុងនោះគឺ Manchester City និង Napoli ជាក្រុមដែលមិនធ្លាប់ឈ្នះពាន UEFA Champions League ទាល់តែសោះក្នុងប្រវត្តិសាស្ត្រក្លឹបរបស់ពួកគេ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!