បាល់ទាត់អន្តរជាតិ
Lacazette នឹងចាកចេញពី Arsenal ដើម្បីស្វែងរកទ្រនំថ្មី ដែលឱកាសលេងនៅ Champions League រដូវកាលក្រោយ
ខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal គឺកីឡាករ Alexandre Lacazette នឹងបើកចិត្តចូលរួមជាមួយ Lyon ដែលជាក្លឹបចាស់របស់ខ្លួនវិញ ប៉ុន្តែគាត់កំពុងព្យាយាមស្វែងរកក្លឹបថ្មី ដែលមានឱកាសលេងនៅ Champions League ជាមុនសិន។
Alexandre Lacazette បានបង្ហាញថា គាត់កំពុងចរចាជាមួយក្លឹបធំៗជាច្រើន ហើយខ្សែប្រយុទ្ធ Arsenal រូបនេះបានបន្ថែមទៀតថា គាត់ចង់ផ្ទេរទៅលេងនៅក្លឹបណាមួយ ដែលមានកៅអីលេងនៅ Champions League រដូវកាលក្រោយ។
យ៉ាងណាមិញ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ 30 ឆ្នាំ Alexandre Lacazette ជាមួយក្លឹបកាំភ្លើងធំ Arsenal នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្រុមរបស់លោក Mikel Arteta ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។
Lacazette បានក្លាយជាខ្សែប្រយុទ្ធសំខាន់តែមួយគត់របស់ Arsenal បន្ទាប់ពីការចាកចេញរបស់ Pierre-Emerick Aubameyang ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ រកគ្រាប់បាល់ដោយស៊ុតបញ្ចូលទីបានតែម្តងគត់ ក្នុងការបង្ហាញខ្លួនចំនួន 14 ប្រកួតចាប់តាំងពីដើមឆ្នាំ 2022។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa