បាល់ទាត់អន្តរជាតិ
Barcelona និងក្លឹបធំៗផ្សេងទៀត កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធមួយរូបរបស់ Bayer Leverkusen
ក្លឹបអ្នកមានបុណ្យ Barcelona, Real Madrid និង Liverpool ត្រូវបានគេរាយការណ៍ថា កំពុងតាមដានពីស្ថានភាពរបស់ខ្សែប្រយុទ្ធ Bayer Leverkusen គឺកីឡាករ Florian Wirtz។ កន្លងមកកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ បានខកខានក្នុងការប្រកួតពាក់កណ្តាលរដូវកាលដំបូង នៃយុទ្ធនាការរដូវកាល 2022-2023 បន្ទាប់ពីបានរងរបួសជង្គង់ធ្ងន់ធ្ងរក្នុងខែមីនា ឆ្នាំ 2022។
ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីជារបួសមក Florian Wirtz បានត្រឡប់ចូលទីលានប្រកួតវិញ ជាមួយនឹងទម្រង់លេងនៅតែលេចធ្លោរខ្លាំង ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង Assists បាន 6 ដង ក្នុងការបង្ហាញខ្លួន 13 ប្រកួត។ ទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់ បានទាក់ទាញចំណាប់ក្លឹបធំៗមួយចំនួននៅតំបន់អឺរ៉ុប ដែលរួមទាំង Barcelona ផងដែរ។
កន្លងមកមានពាក្យចចាមអារ៉ាមមួយបានអះអាងថា Barcelona បានទាក់ទងផ្ទាល់ទៅ Florian Wirtz ប៉ុន្តែក្រោយមកកីឡាកររូបនេះបានបដិសេធថា វាមិនមែនជាការពិតឡើយ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ថ្មីៗចុងក្រោយពីអ្នកកាសែតលោក Fabrizio Romano បានឲ្យដឹងថា Barcelona នៅតែចង់បានតារាឆ្នើមវ័យក្មេងរូបនេះ ហើយក៏មានក្លឹប Real Madrid និង Liverpool ផងដែរ ដែលកំពុងឃ្លាំមើលពីទម្រង់លេងរបស់កីឡាករវ័យ 19 ឆ្នាំដែលកំពុងរះចែងចាំងរូបនេះដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក