បាល់ទាត់ជាតិ
អ្នកគាំទ្របង្ហាញអារម្មណ៍ពេញចិត្ត បន្ទាប់ពីសហព័ន្ធប្រកាសតែងតាំងគ្រូបង្វឹកថ្មីលោក Felix Dalmas
នៅថ្ងៃនេះ សហព័ន្ធនៃកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការណ៍ ក្នុងការតែងតាំងគ្រូបង្វឹកថ្មីលោក Felix Dalmas សម្រាប់ដឹកនាំក្រុមជម្រើសជាតិឈុតធំ និងឈុតយុវជនក្រោមអាយុ 23 ឆ្នាំ (U-23)។ យ៉ាងណាមិញលោក Felix Dalmas នឹងចូលកាន់តំណែងរបស់ខ្លួន នៅក្រោយចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពេលខាងមុខ។
បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជា U-23 នឹងត្រូវដឹកនាំដោយលោក Keisuke Honda សម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ដែលធ្វើឡើងចាប់ពីថ្ងៃទី 5 ខែឧសភា រហូតដល់ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ 2023។ បន្ទាប់ពីនោះ គ្រូបង្វឹករូបនេះនឹងលាលែងពីតំណែងក្នុងក្រុមជម្រើសជាតិកម្ពុជា។ គួរដឹងផងដែរថា លោក Keisuke Honda បានក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា តាំងពីខែសីហា ឆ្នាំ 2018 មកម្ល៉េះ។
នៅលើផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសរសេរថា៖ “លោក Felix Dalmas គឺជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាឈុតធំ និងឈុតអាយុក្រោម 23 ឆ្នាំ។ លោក Felix Dalmas នឹងចូលមកកាន់តំណែងរបស់ខ្លួនជាផ្លូវការណ៍ នៅក្រោយចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី 32 ឆ្នាំ 2023″។
ទន្ទឹមនឹងនេះដែរ ក្រោយការប្រកាសគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ អ្នកគាំទ្រជាច្រើនបានបង្ហាញការពេញចិត្ត និងគាំទ្រការសម្រេចចិត្តរបស់សហព័ន្ធ ខណៈគ្រប់គ្នាធ្លាប់បានដឹងពីសមត្ថភាពនៃការដឹកនាំរបស់គ្រូបង្វឹករូបនេះពីមុនមកផងដែរ។
ប្រភព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់