បាល់ទាត់អន្តរជាតិ
Fede Valverde សារភាពប្រាប់ប៉ូលីសថា ខ្លួនពិតជាបានស្ទាក់វាយ Alex Baena ពិតមែន
ខ្សែបម្រើ Federico Valverde របស់ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថា បានវាយដំទៅលើកីឡាករ Alex Baena របស់ក្លឹប Villarreal កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បន្ទាប់ពីការប្រកួតរវាងក្លឹបទាំង 2 ដែលជាការប្រកួតក្នុងក្របខណ្ឌ La Liga ហើយ Real Madrid បានចាញ់ Villarreal 2 ទល់នឹង 3។
Valverde ត្រូវបានគេចោទប្រកាន់ពីបទប្រើហឹង្សាដោយចេទនាទៅលើ Alex Baena នៅក្នុងតំបន់ចំណតឡានក្រុង ក្នុងទឹកដី Santiago Bernabeu។ យោងតាមអ្នកកាសែតអេស្ប៉ាញលោក Edu Aguirre បានឲ្យដឹងថា ប៉ូលីសបានតាមដានលម្អិតអំពីហេតុការណ៍នេះ ហើយកីឡាកររបស់ក្លឹប Real Madrid ក៏បានសារភាពថា គាត់ពិតជាបានវាយទៅលើ Alex Baena មែន។
ដើមហេតុនៃរឿងនេះគឺកើតឡើងដោយសារ Alex Baena បានប្រមាថ Valverde អំពីកូនប្រុសដែលរលូតរបស់គាត់ ក្នុងអំឡុងពេលនៃការប្រកួត Copa del Rey របស់ Real Madrid ជាមួយ Villarreal កាលពីខែមករាកន្លងទៅ។ Alex Baena បានធ្វើរឿងស្រដៀងគ្នានេះម្តងទៀត ក្នុងអំឡុងការប្រកួតម្សិលមិញនេះ ជាហេតុធ្វើឲ្យ Valverde ទប់កំហឹងលែងបានតែម្ដង។ យោងតាម GOAL បានឲ្យដឹងថា Baena ត្រូវបានគេប្រទះឃើញមានស្នាមជាំ និងហើមថ្ពាល់ បន្ទាប់ពីរឿងនោះកើតឡើង។
ខណៈពេលដែលប៉ូលីសកំពុងស៊ើបអង្កេតអំពីឧបទ្ទវហេតុនេះរបាយការណ៍ពី Diario AS បង្ហាញថា ទាំងក្លឹប Villarreal និង Baena មិនបានចោទប្រកាន់ទោសទណ្ឌអ្វីលើ Valverde ទេ។ មានន័យថា កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ គួរតែអាចចូលលេងបានជាធម្មតាក្នុងជំនួបរវាង Real Madrid ដែលត្រូវស្វាគមន៍ Chelsea នៃការប្រកួត UEFA Champions League ថ្ងៃទី 19 ខាងមុខនេះ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក