បាល់ទាត់អន្តរជាតិ
Aston Villa ចាប់អារម្មណ៍ចង់បាន Kalvin Phillips របស់ Manchester City
ក្លឹប Aston Villa ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Kalvin Phillips របស់ក្លឹបមេឃខៀវ Manchester City នៅរដូវក្តៅនេះ។ យ៉ាងណាមិញ កីឡាករវ័យ 27 ឆ្នាំដែលបានផ្ទេរពី Leeds United ទៅ Manchester City ក្នុងខែកក្កដាឆ្នាំមុន បានជួបបញ្ហារំខានដោយសាររបួស ហើយនៅរដូវកាលនេះ គាត់បានបង្ហាញខ្លួនត្រឹមតែ 6 ប្រកួតប៉ុណ្ណោះនៅ Premier League។
លើសពីនេះទៅទៀតលោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹប បានពេញចិត្តនឹងកីឡាករដែលមានស្រាប់របស់ខ្លួន Rodri និង Ilkay Gundogan សម្រាប់លេងនៅក្នុងតំបន់បម្រើកណ្ដាល បើទោះបីជា Kalvin Phillips បានជាពីរបួស និងអាចលេងបានជាធម្មតាក៏ដោយ។
យោងតាម Football Insider បានឲ្យដឹងថា ក្លឹប Aston Villa ដែលកំពុងតាមប្រមាញ់កីឡាករចំណូលថ្មីនៅចុងបញ្ចប់នៃរដូវកាលនេះ មានចំណាប់អារម្មណ៍ក្នុងការនាំយក Phillips ទៅកាន់ Villa Park នៅមុនរដូវកាលក្រោយ ដោយគ្រូបង្វឹកលោក Unai Emery ជឿជាក់ថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះអាចកែប្រែស្ថានភាពមិនសូវល្អនៅតំបន់បម្រើសម្រាប់ក្រុមរបស់គាត់បាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!