បាល់ទាត់អន្តរជាតិ
Raheem Sterling កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លឹប AC Milan
ខ្សែប្រយុទ្ធស្លាបល្បឿនលឿន Raheem Sterling ត្រូវបានគេភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបយក្សនៅអ៊ីតាលី AC Milan នៅរដូវក្ដៅនេះ ស្របពេលជាមួយគ្នានឹងសេចក្តីរាយការណ៍អំពីការលក់ក្លឹបក្នុងតម្លៃ 850 លានផោនផងដែរ។
អ្នកវិយោគរបស់បារ៉ែនបានចាប់អារម្មណ៍ក្នុងការទិញយកក្លឹប AC Milan ហើយបានដាក់គោលដៅនាំយក Sterling មកកាន់ទឹកដីនៃប្រទេសអ៊ីតាលី ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការដូចនឹងការគ្រោងទុក ពោលគឺពួកគេអាចទិញក្លឹប AC Milan បានសម្រេច។
ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរបស់ក្លឹបមេឃខៀវ Manchester City បានបដិសេធមិនធ្វើការសម្រេចចិត្តណាមួយអំពីអនាគតរបស់គាត់នាពេលនេះ រហូតដល់ចុងបញ្ចប់នៃរដូវកាល។ កុងត្រាបច្ចុប្បន្នរបស់ Sterling ជាមួយក្លឹប Manchester City នឹងផុតកំណត់នៅឆ្នាំ 2023 ហើយគាត់នឹងត្រូវការចរចាបន្តកុងត្រា រឺអាចធ្វើការសម្រេចចិត្តចាកចេញនារដូវក្តៅនេះ។
គួររំលឹកផងដែរថា Raheem Sterling ធ្លាប់ជាកីឡាករសំខាន់ម្នាក់របស់ក្លឹប Manchester City ប៉ុន្តែក្រោយមកគុណភាពនៃការលេងហាក់ដូចជាថមថយ ស្របពេលដែលកីឡាករវ័យក្មេងមួយចំនួនលេងបានល្អជាងគាត់នោះ ធ្វើឲ្យ Sterling មិនសូវបានបង្ហាញខ្លួន ក្រោមការដឹកនាំរបស់លោក Pep Guardiola។
Raheem Sterling ត្រូវបានក្លឹបមេឃខៀវ Man City ចុះហត្ថលេខាមកពីក្លឹបហង្សក្រហម Liverpool កាលពីឆ្នាំ 2015។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ស៊ុតបញ្ចូលទីបាន 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 4 ដង នៅរដូវកាលនេះ (2021-2022)។
ប្រភព: Eurosport
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip