បាល់ទាត់អន្តរជាតិ
Lionel Messi នឹងអវត្តមានក្នុងការប្រកួតរវាង PSG និង Angers
តារាឆ្នើម Lionel Messi ត្រូវបានរកឃើញថា មានរបួសសរសៃពួរ Achilles ហើយនឹងខកខានសម្រាប់ការបង្ហាញខ្លួនក្នុងប្រកួតលីក ពេលក្លឹប PSG ប៉ះជាមួយ Angers នៅម៉ោង 2 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា)។
ឥឡូវនេះ Lionel Messi បានខកខានការប្រកួតលីកចំនួន 10 ជាមួយ Paris Saint-Germain នៅរដូវកាលនេះ ដោយសារបញ្ហារបួសផង និងដោយសារជម្ងឺកូវីដផងដែរ។
យ៉ាងណាមិញ តាមប្រភពមិនច្បាស់ការណ៍មួយដែលបានផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា Lionel Messi ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជម្ងឺរ៉ាំរ៉ៃ ដែលហៅថា Achilles Tendinitis។ ជម្ងឺនេះមិនអាចព្យាបាលឲ្យជាដាច់បានទេ ហើយប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ នោះ Messi អាចនឹងចូលនិវត្តន៍នៅរដូវកាលក្រោយ។
ប្រភព: Mundoalbiceleste
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់