បាល់ទាត់អន្តរជាតិ
កាន់តែបារម្ភខ្លាំង!!! របួសរបស់ Raphael Varane អាចនឹងអូសបន្លាយពេលរហូតដល់ចប់រដូវកាល
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីរបួសកជើងរបស់ Raphael Varane ដែលអាចធ្វើឲ្យគាត់ត្រូវអវត្តមានរហូតដល់ចប់រដូវកាលនេះ។ យ៉ាងណាមិញ ខ្សែការពារសញ្ជាតិបារាំងរូបនេះគឺជាកីឡាករដែលមានរបួសធ្ងន់ធ្ងរ នៅក្នុងការប្រកួតជើងទីមួយនៃក្របខណ្ឌ Europa League វគ្គ 8 ក្រុមចុងក្រោយ។
Raphael Varane បានលេងពេញតង់ទីមួយ ទល់នឹង Sevilla ប៉ុន្តែត្រូវបានប្ដូរចេញនៅនាទីទី 46 ហើយគ្រូបង្វឹកបានជំនួសមកវិញដោយខ្សែការពារ Harry Maguire។ បន្ទាប់ពីការប្រកួត គេបានដឹងថា ខ្សែការពារកណ្ដាលរូបនេះបានរងរបួសកជើងធ្ងន់ធ្ងរ ហើយពេលនេះក្លឹបបិសាចក្រហម Manchester United បានប្រកាសថា Varane នឹងអវត្តមានរយៈពេលជាច្រើនសប្តាហ៍។ លើសពីនេះទៅទៀត របាយការណ៍ពី The Mirror បានឲ្យដឹងថា គាត់នឹងអវត្តមានយូរជាងការរំពឹងទុក ពោលគឺដល់ចុងបញ្ចប់នៃរដូវកាលនេះតែម្ដង។
ក្រៅពី Raphael Varane ខ្សែការពារកណ្ដាលម្នាក់ទៀតគឺ Lisandro Martinez ក៏មានបញ្ហារបួសធ្ងន់ធ្ងរផងដែរ ដោយកីឡាករអាហ្សង់ទីនរូបនេះនឹងត្រូវសម្រាកពីលើទីលានប្រកួតរហូតដល់ចប់រដូវកាល។ ជាលទ្ធផល ដោយគ្មាន Raphael Varane និង Lisandro Martinez ក្លឹបបិសាចក្រហមបានចាញ់ក្នុងលទ្ធផល 3-0 នៃការប្រកួតជើងទីពីរក្រោមស្នាដៃ Sevilla ហើយត្រូវបានធ្លាក់ចេញពី Europa League។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!