បាល់ទាត់អន្តរជាតិ
ក្លឹបតោខៀវ Chelsea នឹងអនុញ្ញាតឲ្យ Saul Niguez ត្រឡប់ទៅ Atletico Madrid វិញ
បើទោះបីជាមានការបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ ក្នុងចំណោមការបង្ហាញខ្លួនដ៏តិចតួចរបស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Saul Niguez ក៏ដោយ កីឡាកររូបនេះហាក់ដូចជាមិនស្ថិតនៅក្នុងគម្រោងដ៏វែងឆ្ងាយរបស់ក្លឹបតោខៀវ Chelsea ឡើយ។
យើងអាចនិយាយដោយប្រាកដមួយថា Saul Niguez នឹងត្រឡប់ទៅក្លឹបចាស់របស់គាត់វិញគឺ Atletico Madrid នៅរដូវក្ដៅខាងមុខ ខណៈ Chelsea បដិសេធមិនទិញផ្ដាច់កុងត្រាក្នុងតម្លៃ 30 លានផោននោះឡើយ។
Saul Niguez ដែលបច្ចុប្បន្នមានវ័យ 27 ឆ្នាំ គឺជាអតីតកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ Real Madrid ហើយបានផ្ទេរទៅលេងនៅឈុតយុវជនរបស់ក្លឹប Atletico Madrid កាលពីឆ្នាំ 2008។
គាត់បានឈ្នះពាន Club World Cup ដែលជាពានរង្វាន់លើកដំបូង ជាមួយក្រុមតោខៀវ Chelsea ចាប់តាំងពីការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងពីទឹកដីអេស្ប៉ាញកាលពីខែសីហាមក។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ