បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមដាក់សំណើរដោះដូរ Nico Gonzalez ជាមួយខ្សែការពារស្ដាំ Juan Foyth
យោងតាមសារព័ត៌មាន AS បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងត្រៀមដាក់ដំណើរដោះដូរកីឡាករម្នាក់ បូករួមទាំងសាច់ប្រាក់មួយចំនួន ដើម្បីចុះហត្ថលេខាលើខ្សែការពារស្ដាំ Juan Foyth របស់ Villarreal នៅរដូវក្តៅខាងមុខចុងបញ្ចប់នៃរដូវកាលនេះ។ តាមពិតទៅ Barcelona បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពាររូបនេះ តាំងពីដើមរដូវកាលនេះមកម្ល៉េះ។
បច្ចុប្បន្ននេះ Barcelona បានប្រើប្រាស់ Jules Kounde ក្នុងតំណែងជាខ្សែការពារស្ដាំ ខណៈដែលតំបន់លេងពិតប្រាកដរបស់គាត់គឺជាខ្សែការពារកណ្ដាល។ ដូច្នេះហើយលោក Xavi Hernandez កំពុងស្វែងរកដំណោះស្រាយ សម្រាប់ការប្រកួតប្រជែងនៅរដូវកាលក្រោយ ខណៈដែល Juan Foyth ត្រូវបានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះគិតថា សាកសមបំផុត។
កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ 21 ឆ្នាំរូបនេះ មានកុងត្រាជាមួយ Villarreal ដល់ឆ្នាំ 2026 និងមានលក្ខខណ្ឌផ្ទេរចេញក្នុងតម្លៃ 54 លានអឺរ៉ូ។ ដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប និងតម្លៃខ្លួនខ្ពស់ពេករបស់ Juan Foyth ក្លឹបអ្នកមានបុណ្យ Barcelona បាននឹកឃើញដំណោះស្រាយមួយដ៏ប្រសើរ ដោយដាក់សំណើរប្ដូរ Juan Foyth ជាមួយខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Nicolas Gonzalez (កំពុងខ្ចីជើងនៅ Valencia) និងថែមលុយកាក់មួយចំនួនតាមដែល Villarreal ចង់បាន។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!